ខេត្តកណ្តាល៖ រថយន្តដឹកឫស្សីមួយគ្រឿងជាប្រភេទរថយន្តកែច្នៃបានក្រឡាបផ្ងាជើងចាក់ចោលឫស្សីពេញផ្លូវ សំណាងល្អគ្មានអ្នករងរបួសនោះទេ ។ ករណីគ្រោះថ្នាក់ក្រឡាប់ ដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង១០:១៥នាទីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តដែលជួបគ្រោះថ្នាក់ជាប្រភេទរថយន្តកែច្នៃ ពាក់ស្លាកលេខ ភ្នំពេញ 2E-4514 អ្នកបើកមិនស្គាល់អត្តសញ្ញាណឡើយ ។ សាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលគ្រោះថ្នាក់រថយន្តដឹកឫស្សីបើកក្នុងទិសដៅ ពីកើតទៅលិច មកដល់ចំនុចកើតហេតុស្រាប់តែអ្នកបើកបរបត់ចាក់គួរ ត្រឡប់ក្រោយវិញ គ្រានោះរថយន្តក៏ក្រឡាប់នៅចិញ្ចើមផ្លូវតែម្តង សំណាងល្អគ្មានអ្នករងរបួសនោះឡើយ ។
ក្រោយជួបគ្រោះថ្នាក់ម្ចាស់ រថយន្តបានជួលរថយន្តមួយគ្រឿងទៀតមកហូសយកទៅជួសជុលដោយខ្លួនឯង ៕
...
ដោយ៖ សណ្តោស