រថយន្តដឹកដីបើកថយក្រោយប៉ះកញ្ចក់នៅក្នុងការដ្ឋានកោះពេជ្រ​ រងការខូចខាតច្រើនរយផ្ទាំង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកខ្សាច់មួយគ្រឿងបានបើកថយក្រោយបំណងចាក់ខ្សាច់ចូលក្នុងការដ្ឋានកោះពេជ្រ តែនៅមិនទាន់បានចាក់ផង រថយន្តបង្កក៏ប៉ះនឹងផ្ទាំងកញ្ចក់ ដែលគេទុកសម្រាប់សាងសង់អគារបណ្តាលឲ្យបែកអស់ជាច្រើនរយផ្ទាំង ។

ហេតុការណ៍នេះដែរបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង១០ នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ តាបណ្តោយផ្លូវបេតុង ក្នុងការដ្ឋានសំណង់ ដែលមានឈ្មោះ ដាយម៉ិន វ៉័ន ស្ថិតក្នុងសង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមសម្ដីកម្មករ ដែលធ្វើការនៅក្នុងការដ្ឋាន ដាយម៉ិន វ៉័ន បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កខាងលើ បានដឹកខ្សាច់បម្រុងចាក់ក្នុងការដ្ឋានដូចសព្វដង ដោយបើកថយក្រោយតិចៗ ហើយមានជនជាតិចិនម្នាក់ចាំឲ្យសញ្ញាពីក្រោយ ។ តែដោយសារជនជាតិចិនអត់ចេះនិយាយខ្មែរ ទើបអ្នកបើកបរមិនដឹងថា និយាយអ្វី ហើយចេះតែថយក្រោយរហូតប៉ះ និងផ្ទាំងកញ្ចក់ដែលគេរៀបទុកក្បែរនោះ បែកអស់ជាច្រើនរយផ្ទាំង ។ បន្ទាប់ពីបុកបែកកញ្ចក់ហើយនោះ រថយន្តបង្កខាងលើមិនបានចាក់ខ្សាច់ទេ គឺបើកចេញក្រៅការដ្ឋាន ហើយជនជាតិចិនដែលមើលការខុសត្រូវក្នុងការដ្ឋាននោះបានប្រាប់ទៅមេការឲ្យប្តឹងសមត្ថកិច្ច ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ក្នុងការដ្ឋាន និងពិនិត្យមើលទំហំនៃការខូចខាត ឃើញថា វាអស់ច្រើន ទើបសមត្ថកិច្ចបានទាក់ទងទៅខាងចរាចរណ៍រាជធានី ដើម្បីយករថយន្តបង្កទៅរក្សារទុកសិន រង់ចាំការដោះស្រាយនៅពេលក្រោយ ៕

img_0263 img_0261 img_0262 img_0260

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print