កម្លាំងនគរបាលបង្ក្រាបទូកដឹកឈើសុក្រំ១គ្រឿង នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងបរិស្ថានដែនជម្រកសត្វព្រៃលំផាត់បានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកលំផាត់ បានបង្ក្រាបទូក១គ្រឿងផ្ទុកឈើសុក្រំជាច្រើនសន្លឹក ។

ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចអូរបក តាមបណ្តោយដងទន្លេស្រែពក ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។

បើតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី ថេង ចន្ទីធី បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែតុលានេះថា កម្លាំងលោកបានសហការជាមួយកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃលំផាត់បានល្បាតតាមតំបន់ដែនជម្រក និងតាមដងទន្លេស្រែពកក៏ប្រទះឃើញទូក១គ្រឿងផ្ទុកឈើសុក្រំ និងចាប់យកទូក១គ្រឿងនេះមានម៉ាស៊ីន៤គ្រឿងផ្ទុកឈើសុក្រំចំនួន៤៨សន្លឹក ដោយឡែកម្ចាស់បទល្មើសមិនឃើញមានមុខនៅទីនោះឡើយ។

លោកបានបន្តទៀតថា ទូក១គ្រឿងនិងឈើសុក្រំចំនួន៤៨សន្លឹកនេះបានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខណ្ឌ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

img-20161013-wa0044 img-20161013-wa0043 img-20161013-wa0042 img-20161013-wa0041

...

ដោយ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print