អាមេរិកបានត្រៀមលក្ខណៈធ្វើឃាតមេដឹកនាំ គីម ជុងអ៊ុន?

ចែករំលែក៖

នៅក្នុងការធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូងដែលមានការចូលរួមពីកម្លាំងទាហានជើងទឹកជើងគោក និងជើងអាកាស ដោយមានយុទ្ធសាស្ត្របង្កការភ្ញាក់ផ្អើលនោះគឺ«គម្រោងធ្វើឃាតមេដឹកនាំកូរ៉េខាងជើងនិងគ្រប់គ្រងកម្មវិធីបរមាណូ»។

ការធ្វើសមយុទ្ធស្ថិតនៅក្នុងដែនសមុទ្រ ប្រទេសជប៉ុនដោយមានការចូលរួមពីនាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan និងក្រុមនាវាចម្បាំងជាច្រើនគ្រឿងទៀត។ ការធ្វើសមយុទ្ធរយៈពេល៦ថ្ងៃមាន ឈ្មោះថា « Invincible Spirit » ចាប់ផ្តើមនៅថ្ងៃចន្ទខាងមុខដោយមានការចូលរួមពីនាវាមុជទឹកកាំជ្រួចមីស៊ីលនិងអាវុធជាច្រើន ទៀត។

នៅក្នុងការធ្វើសមយុទ្ធនោះមានទាំង គម្រោងធ្វើឃាតមេដឹកនាំ គីម ជុងអ៊ុន ក្នុងករណីមានការធ្វើបាតុកម្មកើតឡើងនៅ ទីក្រុងព្យុងយ៉ាង។

ព័ត៌មានខាងលើបានផ្សព្វផ្សាយក្រោយ ពេលដែលកូរ៉េខាងជើងបានត្រៀមលក្ខណៈ សាកល្បងគ្រាប់បែកបរមាណូជាថ្មីម្តងទៀត។ កូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូលើកទីមួយនៅឆ្នាំ២០០៦ និងលើកទី៥នៅឆ្នាំ២០១៦ ដោយយកហេតុ ផលការពារជាតិ។

ការធ្វើឃាតមេដឹកនាំកូរ៉េខាងជើងបានលុះត្រាណាតែមានការវាយប្រហារចូល ទីក្រុងព្យុងយ៉ាង តែទោះយ៉ាងណាក៏មិន អាចសម្លាប់លោក គីម ជុងអ៊ុន បានដែរ ដោយសារតែលោកមានការការពារយ៉ាងតឹងតែង ហើយរាល់ពេលធ្វើដំណើរទៅណា មកណាគឺរក្សាជាការសម្ងាត់អ្នកមិនស្គាល់ពិបាកក្នុងការចូលកៀក។

ការធ្វើឃាតបានលុះត្រាតែអ្នកដែលជិត ស្និទ្ធបំផុតដែលអាចចូលទៅកៀកបាន។ ក្រោយការប្រហារជីវិត និងដកតំណែង មន្ត្រីសំខាន់នៅក្នុងជួររដ្ឋាភិបាលបានធ្វើឲ្យ មន្ត្រីជាច្រើនក៏មិនពេញចិត្តនឹងលោក គីម ជុងអ៊ុន នោះដែរ ប៉ុន្តែមិនហ៊ាននិយាយ។ ទាំងនោះគឺជាឱកាសសម្រាប់ការក្រោកឈរ ឡើងប្រឆាំងនឹងរដ្ឋាភិបាល គីម ជុងអ៊ុន។

អ្វីដែលគេចាប់អារម្មណ៍នោះគឺប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឿហេ បានប្រកាសថា នឹងបង្កលក្ខណៈងាយស្រួល ដល់ពលរដ្ឋនិងមន្ត្រីកូរ៉េខាងជើងដែលភៀស ខ្លួនមកកូរ៉េខាងត្បូងរស់នៅបានសុខស្រួល ផ្តល់ការងារឲ្យធ្វើជួយឲ្យជីវភាពកាន់តែ ប្រសើរឡើង។ ជាមួយគ្នានោះលោកស្រីក៏បានអំពាវនាវឲ្យពលរដ្ឋ រួមទាំងយោធាផងដែរភៀសខ្លួនមកកូរ៉េខាងត្បូង នឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត។

រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក គីម ជុងអ៊ុន មិនបានបង្ហាញខ្លួនជាសាធារណៈនោះឡើយនៅក្នុងព្រឹតិ្តការណ៍ធំ ដូចជាខួបថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង ជាដើម។ ទាំងនោះហើយបានជាអ្នកឯកទេសវិភាគរបស់កូរ៉េខាងត្បូងអះអាងថាលោក គីម ជុងអ៊ុន បានលាក់ខ្លួនខ្លាចរងការ ធ្វើឃាតនៅពេលដែលស្ថានភាពនៅក្នុងប្រទេសច្របូកច្របល់ និងពលរដ្ឋជាច្រើនដែលរងគ្រោះដោយទឹកជំនន់មិនទទួលបាន ការមើលថែយកចិត្តទុកដាក់ពីរដ្ឋាភិបាល៕

hai-quan-my-dien-tap-giet-lanh-dao-kim-jong-un-va-lay-vu-khi-hat-nhan-12-211549

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print