ភ្នំពេញ៖ នគរបាលព្រហ្មខណ្ឌដង្កោ បានឃាត់ខ្លួនយុវជនបែកថ្នាំម្នាក់ ក្រោយពីរត់ចូលក្នុងផ្ទះប្រជាពលរដ្ឋដុតបំផ្លាញសម្ភារចោល តែសំណាងល្អខូចខាតបន្តិចបន្តួច។
ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនបង្កហេតុខាងលើមានឈ្មោះ វ៉ាន់ សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ។
នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះមានសាច់ញាតិជនបង្កខាងលើបានរាយការណ៍មកប្រាប់ថា ជនបង្កហេតុបានបែកថ្នាំ ហើយបានចូលទៅក្នុងផ្ទះថ្មយកសម្ភារ ដូចជាខោរអាវ មកដុតនៅក្នុងផ្ទះ តែសំណាងល្អ ពេលឆេះបន្តិចបន្តួចក៏ត្រូវបានអ្នកផ្ទះឃើញនិងបានពន្លត់ទាន់ពេលវេលា និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យមកវ៉ៃខ្នោះចាត់ការតាមនីតិវិធី។
បច្ចុប្បន្នយុវជនបង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ចូលដ្ឋានកំពុងតែឃាត់ខ្លួននិងសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសាណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
...
ដោយ៖ ជីម ភារ៉ា ដង្កោ