សម្តេចតេជោ ហ៊ុន សែន ទទួលទានអាហារមិត្តភាពពេលព្រឹកជាមួយលោក Xi Jinping និងជូនដំណើរត្រឡប់ទៅប្រទេសចិនវិញ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា វេលាម៉ោង ៨:៣០ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីចិន Xi Jinping បានអញ្ជើញស្រស់ស្រូបអាហារមិត្ត ភាពពេលព្រឹកជាមួយគ្នា នៅសណ្ឋាគារ Intercontinental Hotel។

តាមរយៈដំណើរទស្សនៈកិច្ចផ្លូវការរបស់ លោកប្រធានាធិបតីចិន Xi Jinping មកកម្ពុជាពេលនេះ គឺបានពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលនាំមកនូវផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជាតិនៃប្រទេសជាបងប្អូនទាំងពីរ កម្ពុជា-ចិន។

កម្ពុជា សូមអរគុណប្រទេសចិនជាបងប្អូន ដែលបានលុបចោលនូវបំណុល ៦០០ លានយ័ន ដល់កម្ពុជា ហើយបន្តជួយកសាង និងអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើនលឿនទៅមុខទៀត។

សូមជូនពរ លោកប្រធានាធិបតី Xi Jinping និងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់អញ្ជើញធ្វើដំណើរមានសុវត្ថិភាព និងទទួលបានជោគជ័យថ្មីៗជាច្រើនថែមទៀត៕

cc-1 cc-2 cc-3 cc-4 cc-5 cc-6 cc-7 cc-8 cc-9 cc-10

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print