អ.ស.ប.បានតែងតាំងជាផ្លូវការអគ្គលេខាធិការថ្មី

ចែករំលែក៖

សារព័ត៌មាន BBC នៅថ្ងៃទី១៤ ខែ តុលា បានផ្សាយថា អតីតនាយករដ្ឋមន្ត្រី ព័រទុយហ្គាល់់លោក Antonio Guterres អាយុ៦៧ឆ្នាំ ត្រូវបានតែងតាំងជាអគ្គលេខា ធិការអង្គការសហប្រជាជាតិជាផ្លូវការហើយ។

លោក Antonio Guterres នឹងឡើងកាន់ តំណែងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ក្រោយពេលលោក បាន គីមូន បញ្ចប់ អាណត្តិទី២របស់លោកដែលមានរយៈពេល ៥ឆ្នាំ។

កាលពីថ្ងៃទី១២ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតមិនផ្លូវការដើម្បីសម្រេចថា តើបេក្ខជន ណាអាចឡើងកាន់តំណែងអគ្គលេខាធិការ អង្គការសហប្រជាជាតិបន្តពីលោក បាន គីមូន ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំក្រោយនេះ? ការបោះឆ្នោតមិនផ្លូវការនេះបង្ហាញថា លោក អង់តូនីញ៉ូ ហ្គុយទែររ៉េស ជាអតីតនាយក រដ្ឋមន្ត្រីព័រទុយហ្គាល់ជាបេក្ខជននាំមុខគេ។ លោកអាចនឹងត្រូវក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបោះឆ្នោតជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះឲ្យជាប់ឈ្មោះជាប្រធានថ្មីនៃអង្គការសហប្រជាជាតិ។ អតីតនាយក រដ្ឋមន្ត្រី ព័រទុយហ្គាល់ ហ្គុយទែររ៉េស ក៏ជា បេក្ខជននាំមុខគេដែរក្នុងការបោះឆ្នោត៥ ដងកន្លងមក។ ក្នុងការបោះឆ្នោត២ដងកន្លង មកសមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ១២ប្រទេសក្នុងចំណោម១៥ប្រទេសបានលើកទឹកចិត្តដល់លោក។

គួរបញ្ជាក់ថា បេក្ខជននិងបេក្ខនារីឈរឈ្មោះសម្រាប់តំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិបន្តពីលោក បាន គីមូន មានសរុប១០នាក់។ ពួកគេមកពីប្រទេស ដូចជា អាហ្សង់ទីន ប៊ុលហ្គារី ស្លូវ៉ាគី ម៉ុល ដាវី ឬក៏ម៉ាសេដូនី។

ក្នុងការបោះឆ្នោតមិនផ្លូវការម្សិលមិញនេះសមាជិកអចិន្ត្រៃយ៍ទាំង៥នៃអង្គការ សហប្រជាជាតិមានរុស្ស៊ី អាមេរិក បារាំង អង់គ្លេស និងចិន បានប្រើសន្លឹកឆ្នោតមានពណ៌ខុសៗគ្នា ដូច្នេះគេអាចដឹងថា សមាជិក ណាខ្លះមិនពេញចិត្តបេក្ខភាពរបស់អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ ហ្គុយទែររ៉េស។ ការបោះឆ្នោតកន្លងមកទាំងសមាជិកអចិន្ត្រៃយ៍៥ប្រទេស និងមិនអចិន្ត្រៃយ៍១០ ប្រទេសសុទ្ធតែប្រើសន្លឹកឆ្នោតមានពណ៌តែមួយដូចគ្នា។

លោក ហ្គុយទែររ៉េស អាយុ៦៧ឆ្នាំ ជាអតីតនាយករដ្ឋមន្ត្រីព័រទុយហ្កាល់ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ២០០២។ លោកធ្លាប់កាន់តំណែងប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនរយៈពេល១០ឆ្នាំ។ បើលោកជាប់ឆ្នោតជាប្រធាន អ.ស.ប.ថ្មី លោកនឹងក្លាយជាប្រធាន អ. ស.ប. ដំបូងគេ ដែលធ្លាប់ធ្វើជាប្រមុខដឹកនាំរដ្ឋាភិបាល៕

tai-xuong-1476415797295

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print