ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ ជាថ្ងៃដែលគម្រប់ខួប សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទីវង្គត ៤ឆ្នាំ ដែលនៅទីក្រុងប៉េកាំង ប្រទេសចិន។
ជារៀងរាល់ឆ្នាំ មន្រ្តីថ្នាក់ដឹកនាំសំខាន់ៗ និងមន្រ្តីតាមបណ្តាក្រសួង ស្ថាប័ននានា ព្រមទាំងប្រជាពលរដ្ឋ នឹងត្រូវអញ្ជើញគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋិ នរោត្តម សីហនុ គម្រប់៣ព្រះវស្សា នៃការសោយទីវង្គត នាព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។
ការសោកស្តាយ ក្ដុកក្ដួល បំផុត ដែលកម្ពុជាបានបាត់បង់ព្រះមហាវីរក្សត្រដ៏ឆ្នើម ក៏ប្រជារាស្រ្តនៅតែចងចាំចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះអង្គ គ្មានថ្ងៃបំភ្លេចបានចំពោះស្នាព្រះហស្ថ ព្រះអង្គដែលបានទាមទារការឯករាជ្យជាតិពីបារាំងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ កម្ពុជាបានងើបមុខមាត់ឡើងដើម្បីកសាងប្រទេសឲ្យរីកចម្រើនជាបន្តបន្ទាប់មកដល់បច្ចុប្បន្ន។
សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ចំពោះព្រះបរមរតនកោដ ដែលព្រះអង្គបានលះបង់ព្រះកាយដើម្បីប្រទេសជាតិ និងប្រជាជនខ្មែរ ។
សូមក្រាបថ្វាយព្រះពរព្រះវិញ្ញាណក្ខ័ន្តព្រះបរមរតនកោដ យាងទៅសោយសុខនៅឋានសួគ៌ា និងកម្ពុជាសុខសន្តិភាពវិបុលភាព រីកចម្រើនជានិរន្តរ៌។
ខាងក្រោមនេះគឺជាព្រះរាជជីវប្រវត្តិកសាងជាតិដ៏ឧត្តុង្គឧត្តម របស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចឪ សម្តេចតា សម្តេចតាទួត “ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត «ខែតុលា ឆ្នាំ១៩២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២»៕
https://youtu.be/HhrP1tNP-Zw?list=PL2bdX6OfnxOPnTwe9MrhakfJR0cvN8xKJ
