ផ្សារកាណាឌីយ៉ាល្បែងឆ្នោតវៀតណាមខុសច្បាប់រីកដុះដាលដូចផ្សិតជាច្រើនកន្លែង សមត្ថកិច្ចមិនបង្ក្រាបសង្ស័យទទួលបានផល

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងឆ្នោតវៀតណាមខុសច្បាប់ជាច្រើនកន្លែងដែលនៅក្នុងផ្សារកាណាឌីយ៉ានិងផ្សាវីតមីនិងជាច្រើនកន្លែងទៀត ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរីកដុះដាលដូចផ្សិត ប៉ុន្តែមិនឃើញមានសមត្ថកិច្ចមូលដ្ឋានណាចេញមុខបង្រ្កាបនោះទេ ដោយសង្ស័យបានទទួលផលប្រយោជន៍ពីមេឆ្នោតទាំងនោះជាប្រចាំខែ ។

បើតាមការឱ្យដឹងពីអ្នកដែលនៅក្បែរនោះ បានបង្ហើបប្រាប់ថា ទីតាំងកត់ឆ្នោតវៀតណាមជាច្រើនកន្លែងនៅក្នុងផ្សារកាណាឌីយ៉ាខាងលើនេះ គឺមានមិនតិចជាង១០កន្លែងនោះទេ ដោយបានដាក់តុកត់ដោយចំហរតែម្តង ហាក់ដូចជាមិនខ្លាចញញើតនឹងសមត្ថកិច្ចបន្តិចណាទេ ។

សូមបញ្ជាក់ថា មិនតែ២ទីតាំងខាងលើនេះទេ គឺគ្រប់ផ្សារទាំងអស់នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ សុទ្ធសឹងតែមានអ្នកកាង និងអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់យ៉ាងច្រើន ប៉ុន្តែថ្នាក់ដឹកនាំមូលដ្ឋានក្រោមក្រខ្សែភ្នែកលោក យឹម សារ៉ាន អធិការនគរបាលខណ្ឌ បានបណ្តែតបណ្តោយឱ្យមានការកត់កន្ទុយលេខយ៉ាងដូច្នេះ ដោយមិនមានការបង្ក្រាបទាល់តែសោះ ចឹងហើយបានជាមូលដ្ឋាននេះកើតមានឡើងនូវករណីឆក់ ឬ ប្លន់ ជាញឹកញាប់ ហើយប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាចាត់វិធានការលើបញ្ហានេះផង ៕

image2

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print