ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមទស្សនាពិធីប្រណាំងទូកនៅក្រុងតាខ្មៅ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមFacebook Page របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជាផ្លូវថា៖ «នៅថ្ងៃសៅរ៍ ទី ១៥-១៦ ខែតុលា ស្អែកនេះ នឹងមានពិធីប្រណាំងទូកនៅមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សាផង និងដើម្បីជ្រើសរើសទូកងដែលជាប់ចំណាត់ថ្នាក់ ល្អដើម្បីត្រៀមចូលរួមប្រកួតប្រណាំនៅក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅថ្ងៃទី ១៣-១៤-១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ»។

«កម្មវិធីប្រណាំងទូកនៅមាត់ទន្លេក្រុងតាខ្មៅនៅស្អែកនេះគឺចាប់ផ្តើមនៅម៉ោង ១:៣០ នាទីរសៀល។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមទស្សនា គាំទ្រ និងលើកទឹកចិត្តដល់កីឡាករអុំទូកនៅថ្ងៃអាទិត្យ ទី ១៦ ខែ តុលានេះ។ កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” ក៏មានទូកឈ្មោះ ជ័យសំរោងតេជះ ចូលរួមប្រណាំងផងដែរ»។

«សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវតី ចូលរួមទស្សនា និងគាំទ្រកីឡាអុំទូកយើងអោយបានច្រើនកុះករទាំងអស់គ្នានៅថ្ងៃសៅរ៍ស្អែកនេះ និងនៅថ្ងៃអាទិត្យកុំបីខាន!»៕

...

takmav-1 takmav-2 takmav-3 takmav-4 takmav-5 takmav-6 takmav-7takmav-8

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print