ភ្នំពេញ៖ បុរសម្នាក់ដែលជាកម្មករស៊ីឈ្នួលធ្វើសំណង់បានរអិលធ្លាក់មកក្រោមបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ខណៈឡើងជួសជុលជណ្តើរធ្វេសប្រហែស។
ករណីធ្លាក់ស្លាប់នេះកើតឡើងនៅវេលាម៉ោង១១ និង៥០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៣១អឺ២ ផ្លូវព្រះសុរាម្រិត ក្រុម១៨ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះត្រូវបានម្ចាស់ផ្ទះជួលឲ្យបុរសខាងលើមកជួសជុសជណ្តើរនៅជាន់ទី២ ខណៈកំពុងតែជួសជុលក៏រអិលជណ្តើរនិងជនរងគ្រោះធ្លាក់ចុះមកក្រោមបណ្តាលឲ្យបោកក្បាលនឹងដីស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មតែម្តង។
សាក្សីនៅកន្លែងកើតហេតុប្រាប់ថា ជនរងគ្រោះមានឈ្មោះ ញឹម ហាន អាយុ៤៥ឆ្នាំ មុខរបរជាងធ្វេីផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តព្រៃវែង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើត៕
ដោយ៖ ស ដារ៉ា












