សមត្ថកិច្ច​ខេត្ដសៀមរាប​ ចាប់ខ្លួន​កូនប្រសារ​មេ​គុក​ រឿង​វៃ​ប៉ូលិស​ស្រី

ចែករំលែក៖

ខេត្ដសៀមរាប​៖​ នៅ​ទីបំផុត​កូនប្រសា​ប្រធាន​ពន្ធនាគារ​ខេត្តសៀមរាប​ ដែល​បាន​វាយ​ប៉ូលិស​ស្រី​បណ្ដាល​ឲ្យ​រង​របួស​កាលពី​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០១៥​នេះ​ ត្រូវ​បាន​កម្លាំង​នគរបាល​កម្រិត​ស្រាល​កោះហៅ​មក​សួរនាំ​នៅ​ការិយាល័យ​នា​ ព្រឹក​៧​ ខែសីហា​ ឆ្នាំ​២០១៥​នេះ​ ។​ ​

dreលឹ​ម​ ស្នេហ៍​គំនិត ជនសង្ស័យដែលប្រើហឹង្សាមកលើនារីមន្រ្តីនគរបាលចរាចរណ៍ បានចូលមកបំភ្លឺ

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ គិត​មក​ដល់​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ​ កូនប្រសា​លោក​ឧត្ដមសេនីយ៍ទោ​ឆែម​ សា​វុ​ធ​ ប្រធាន​ពន្ធនាគារ​ខេត្តសៀមរាប​ ឈ្មោះ​លឹ​ម​ ស្នេហ៍​គំនិត​ ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ កំពុង​ឆ្លើយ​បំភ្លឺ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប​ នៅឡើយ​ ។​ ​

ប្រភព​ពី​សមត្ថកិច្ច​បាន​ទម្លាយ​ថា​ នៅ​ក្នុង​ការ​ចូល​បំភ្លឺ​នោះ​ ឈ្មោះ​លឹ​ម​ ស្នេហ៍​គំនិត​ បាន​មក​ជាមួយនឹង​មេធាវី​ម្នាក់​ផង​ដែរ​។​ ប៉ុន្តែ​ករណី​នេះ​ទំនងជា​មិន​អាច​សម្របសម្រួល​បញ្ចប់រឿង​ត្រឹមនេះ​បាន​ ឡើយ​ គឺ​ត្រូវ​បញ្ជូន​ជន​នោះ​តុលាការ​មិន​ខាន​។​ ​

គួរ​បញ្ជាក់​ថា​ មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​ បាន​និយាយ​ថា​ នៅ​មុន​កើតហេតុ​ គេ​បានឃើញ​ឈ្មោះ​លឹ​ម​ ស្នេហ៍​គំនិត​ ជិះ​ម៉ូតូឌុប​ស្រី​ម្នាក់​ពីក្រោយ​។​ លុះ​មក​ដល់​រង្វង់​មូល​ ត្រង់​មណ្ឌល​គាំពារ​មាតា​និង​ទារក​ ជន​នោះ​ត្រូវ​បាន​នគរបាល​ចរាចរណ៍​មួយ​ក្រុម​ ដែល​បាន​ឈរ​នៅ​បី​គោលដៅ​តូចៗ​ ឃាត់​ឲ្យ​ឈប់​ ដោយសារ​តែ​ជនសង្ស័យ​នោះ​ បើកបរ​ម៉ូតូ​ ដោយ​អត់​ពាក់មួក​សុវត្ថិភាព​ និង​ម៉ូតូ​ក៏​អត់​ស្លាក​លេខ​។​

​ក្នុង​ខណៈនោះ​ ជនសង្ស័យ​ បាន​ព្យាយាម​បើក​ម៉ូតូ​ទៅ​មុខ​ ទៅ​ក្រោយ​បម្រុង​គេច​ពី​ប៉ូលិស​ ប៉ុន្តែ​មិន​អាច​គេច​បាន​ ព្រោះ​នៅ​កែង​ផ្លូវ​ទាំងនោះ​ មាន​នគរបាល​ចរាចរណ៍​ប្រចាំការ​ទាំងអស់​ ទើប​ចុង​ក្រោយ​ អ្នក​បើក​ម៉ូតូ​ សម្រេច​បើក​តម្រង់​គោលដៅ​នគរបាល​ស្ត្រី​ដែល​ឈរជើង​។​ នគរបាល​ស្ត្រី​ បាន​អនុវត្ត​ច្បាប់​ ហៅ​ឲ្យ​ឈប់​ម៉ូតូ​។​ ជនសង្ស័យ​នោះ​ ក៏​បាន​ឈប់​ហើយ​បុរស​អ្នក​បើក​ម៉ូតូ​ បាន​វាយ​ទៅ​លើ​នគរបាល​ស្រី​ម្នាក់​ឈ្មោះ​ទូច​ មុំ​ ៣​ទៅ​៤​ដៃ​។​

បន្ទាប់​ពី​វាយ​លើ​សមត្ថកិច្ច​ហើយ​ ជនសង្ស័យ​នោះ​ បាន​បើក​ម៉ូតូ​ចេញ​ទៅ​ តែ​ត្រូវ​ស្ត្រី​នគរបាល​រង​គ្រោះ​ បាន​រត់​តាម​ពីក្រោយ​ ដោយ​តោង​ម៉ូតូ​ជនល្មើស​នោះ​ជាប់​ ហើយ​បុរស​ជា​ម្ចាស់​ម៉ូតូ​គេចខ្លួន​បាត់​។​ នៅ​ប៉ុន្មាន​នាទី​ក្រោយ​ ជន​បង្ក​បាន​បើកឡាន​ម៉ាក​ ហា​យ​ហ្វ្រី​ត​ មក​គំរាម​បំ​បុក​សម្លាប់​ប៉ូលិស​នោះ​ទៀត​ ប្រសិនបើ​ជន​រង​គ្រោះ​មិន​សុំ​ទោស​រូបគេ ​៕

dsew-2រូបជនសង្ស័យ និងសមត្ថកិច្ចនារីរងគ្រោះ(រូបភាពគេហទំព័រ​អគ្គស្នងការនគរបាលជាតិ)

...

ដោយ៖ ជានិរន្តន៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print