គ្រូពេទ្យគ្មានជំនាញ ចាក់ថ្នាំ១ម្ជុល ១ម៉ោងក្រោយប្រកាច់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសចំណាស់ម្នាក់ដោយសារតែមិនសូវស្រួលខ្លួនទើបហៅលោកគ្រូពេទ្យមកពិនិត្យហើយចាក់ថ្នាំ១ម្ជុលធ្វើឲ្យប្រកាច់ស្លាប់ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញចាស់ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ ហួត ព្រិច ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងអញ្ចាញចាស់ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធឈ្មោះ លន់ នី អាយុ៦៤ឆ្នាំ មុខរបរកសិករ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ រស់នៅក្នុងបន្ទុកគ្រួសារខាងលើ ។ ចំណែកលោកគ្រូពេទ្យមានឈ្មោះ ពេទ្យ សែ ចក់ ភេទប្រុស អាយុ៧៤ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះមានជំងឺលើសឈាម ហើយមុនកើតហេតុកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៥ ខែតុលា ជនរងគ្រោះបានហៅគ្រូពេទ្យដែលបម្រើការងារនៅមណ្ឌលសុខភាពសំរោងក្រោម  ដែលជាគ្រូពេទ្យប្រចាំគ្រួសារខាងលើ ហៅតាមទូរស័ព្ទមកធ្វើការពិនិត្យ ខណៈដែលជនរងគ្រោះមានអាការៈមិនស្រួលខ្លួន ងងឹតវិលមុខ ហើយគ្រូពេទ្យចាក់ថ្នាំមួយម្ជុលហើយទៅចាកចេញទៅបាត់ទៅ ជនរងគ្រោះក៏សម្រាកនៅលើគ្រែសំយ៉ាបផ្ទះ លុះរហូតដល់វេលាម៉ោង២រសៀល ក្រោយពីគ្រូពេទ្យទៅបាត់ កូនប្រុសរបស់ជនរងគ្រោះបានទៅដាស់ឪពុក ដែលសម្រាកលើគ្រែ ក្នុងបំណងមើលប្រដាល់តាមទូរទស្សន៍  បែរជាឃើញឪពុកប្រកាច់កន្រ្តាក់ដៃជើងស្លាប់បាត់បង់ជីវិត ទើបបង្កឲ្យភ្ញាក់ផ្អើលក្រុមគ្រួសារអ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យ ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យ និងសន្និដ្ឋានជនរងគ្រោះប្រតិកម្មថ្នាំ ទើបរហូតដល់គាំងបេះដូងស្លាប់ ។ នៅកន្លែងកើតហេតុ ឃើញវត្តមានគ្រូពេទ្យ សែ ចក់ ចេញមុខមកធ្វើការសម្របសម្រួលជាមួយសាច់ញាតិជនរងគ្រោះ កុំឲ្យប្តឹងផ្តល់ តែទោះជាយ៉ាងណាក្តី ដោយក្រុមគ្រួសារមិនអស់ចិត្ត ទើបសម្រេចឲ្យនគរបាលជំនាញក្រុងមកធ្វើការពិនិត្យនិងកោសល្យវិច័យជាមុនសិន ដើម្បីបញ្ជាក់ពីមូលហេតុរបស់ជនរងគ្រោះ ៕

image4 image3 image2 image1

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print