អគ្គិភ័យឆាបឆេះផ្ទះឈើ២ខ្នង ខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ នៅស្រុកស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិសភ័យបានឆាបឆេះផ្ទះឈើ២ខ្នងស្ទើរតែទាំងស្រុងនិងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ តែសំណាងល្អពុំមានមនុស្សគ្រោះថ្នាក់ដល់ជីវិត កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី១៦ ខែតុលា ឆ្នាំ២០១៦ ដែលមានទីតាំងនៅក្នុងភូមិច្រាំងសរ ឃុំ ទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថស្រុកស្ទោងបានឲ្យដឹងថា ផ្ទះឈើសរសទល់រ៉ូត២ខ្នងជញ្ចាំងក្ដារឈើប្រក់ក្បឿងទំហំ១២ម៉ែត្រ គុណ ៧ម៉ែត្រ ឆេះស្ទើរអស់ទាំងស្រុង។

ប្រភពខាងលើបនុ្តថា ម្ចាស់ផ្ទៈឈ្មោៈសៀក សៀន ភេទប្រុសអាយុ៧០ឆ្នាំ រស់នៅភូមិឃុំខាងលើ សម្ភារខូចខាតមាន លុយខ្មែរ៣០៨០០០០រៀល លុយបាតថៃ៣០០០បាត ខ្សែកប្លាទីន១ខ្សែទំងន់៥ជី ខ្សែដៃប្លាទីន១ខ្សែទំងន់៥ជី ចិញ្ចៀនប្លាទី២វង់ទំងន់២ជី  ម៉ូតូវ៉េវ ពណ៌ខ្មៅ១គ្រឿង ស្រូវ២បេ ស្មើ១០០គីឡូក្រាម  អង្ករ១បេស្មើ ៥០គីឡូក្រាម ឝ្រែដេក១ ទូរដាក់ខោអាវ១ និងសម្ភារៈមួយចំនួនទៀត។

លោក ឃុនភារៈ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោងបានឲ្យដឹងថា ករណីភ្លើងឆេះផ្ទះនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិសភ័យរបស់នគរបាលស្រុកស្ទោងជួយអន្ដរាគមន៍ពន្លត់អស់ទឹកចំនួន២រថយន្ត និងប្រើប្រាស់កម្លាំងសរុប១០ នាក់រួមជាមួយនគរបាលស្រុកនិងអាវុធហត្ថស្រុកដដៃទៀត។

តាមសម្ដីសមត្ថកិច្ចប្រាប់ថា មូលហេតុបណ្តាលមកពីដុតភ្លើងធូប(ថ្ងៃពេញបូរមី)៕

photo_2016-10-16_18-57-50 photo_2016-10-16_18-57-43 photo_2016-10-16_18-57-36

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print