គ្រូកីឡានិងមន្ត្រីមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យ២៥នាក់ទទួលបានវគ្គបណ្តុះបណ្តាលសាមគ្គីអូឡាំពិក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ គ្រូកីឡានិងមន្ត្រី មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមាន ជ័យ២៥ក្នុងនោះស្រីម្នាក់ទទួលបានការ បណ្តុះបណ្តាលវគ្គសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡាមានរយៈពេល៤ថ្ងៃពីថ្ងៃទី១០ បញ្ចប់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ដោយមានគ្រូឧទ្ទេសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ត្រីនាយកដ្ឋាន អប់រំកាយនិងកីឡានៃក្រសួងអប់រំយុវជននិងកីឡា ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញ ចូលរួមក្នុងពិធីបិទ និងប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាដល់សិក្ខាកាមទាំង២៥នាក់ ព្រមទាំងបានផ្តាំផ្ញើដល់សិក្ខាកាមក្រោយពីទទួលបានចំណេះដឹងថ្មីៗស្តីពីរដ្ឋបាលកីឡានេះគ្រូកីឡាក៏ដូចជាមន្ត្រីមន្ទីរ អប់រំកាយ និងកីឡាទាំង២៥នាក់ត្រូវយកទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសមេរៀនដែលវាគ្មិនរបស់យើងបានផ្តល់ជូនតាមរយៈបទបង្ហាញរយៈពេលប៉ុន្មានថ្ងៃ កន្លងទៅនេះ ។

គួរបញ្ជាក់ថា វាគ្មិនសំខាន់ៗចំនួន៣នាក់បានធ្វើបងបង្ហាញក្នុងវគ្គសាមគ្គីអូឡាំពិកនេះមានលោកវេជ្ជបណ្ឌិតស្ដើងជាប្រធានអនុគណៈកម្មការវេជ្ជសាស្ត្រអមគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាធ្វើបទបង្ហាញ ពីការត្រួតពិនិត្យដូពីងការបញ្ជាក់ភេទការ សង្គ្រោះបឋម និងវេជ្ជសាស្ត្រកីឡា។

លោក កែវ សារ៉េត នាយកសាលាបាល់ ទាត់មជ្ឈមណ្ឌលទន្លេបាទីធ្វើបទបង្ហាពីគោលការណ៍លេងដោយយុត្តិធម៌ ការកំណត់ និស្ស័យរបស់កីឡាការអភិវឌ្ឍ គ្រូបង្វឹក ការអភិវឌ្ឍកីឡាកម្រិតខ្ពស់ និង ការដោះស្រាយបញ្ហា ។

លោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាធ្វើបទបង្ហាញស្តីពីរបៀបធ្វើការងារជាមួយអ្នកស្ម័គ្រចិត្ត ការ ទំនាក់ទំនង ការរៀបចំព្រឹត្តិការណ៍កីឡា ស្ត្រី និងកីឡា ការរៀបចំអង្គប្រជុំ ។

វគ្គសិក្សានេះមានសិក្ខាកាម៣នាក់ទទួលបាននិទ្ទេសល្អ១៦នាក់ ស្មើនឹង១២ភាគ រយ និទ្ទេសល្អបង្គួរស្មើនឹង៦៤ភាគរយ និង ៦នាក់ទៀតទទួលបាននិទ្ទេសមធ្យមស្មើ នឹង២៤ភាគរយ ៕

sarim1-2 sarim1-1

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print