សម្តេចតេជោ ហ៊ុន សែន បន្តដំណើរចុះតាមបណ្តាខេត្តនានា ដើម្បីសំណេះសំណាលប្រជាពលរដ្ឋ និងពិនិត្យមើលសមិទ្ធផលនានា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា បានអញ្ជើញធ្វើដំណើរទៅតាមបណ្តាខេត្ត ដើម្បីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យមើលសមិទ្ធផលនានា។

នេះបើយោងតាមFacebook Page របស់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាផ្លូវការថា៖ «ពេលនេះខ្ញុំកំពុងស្ថិតក្នុងខេត្តសៀមរាប ក្នុងដំណើរឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀតនាទិសពាយព្យនៃមាតុប្រទេស ដើម្បីពិនិត្យសមិទ្ឋផលជាតិ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមបណ្តាខេត្តទាំងនោះ។ ទន្ទឹមនឹងនេះ ខ្ញុំនឹងមានឱកាសបានពិនិត្យដោះស្រាយបញ្ហាប្រឈមជាក់ស្តែងមួយចំនួនជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗ ចៅៗ សិស្សានុសិស្សផងដែរ។ សូមអភ័យទោស ប្រសិនបើខ្ញុំមិនបានចុះសួរសុខទុក្ខបងប្អូន និងក្មួយៗ ចៅៗបានគ្រប់ទីកន្លែង អាស្រ័យដោយពេលវេលាតិច និងធ្វើដំណើរផ្លូវឆ្ងាយផង។ សូមជូនពរជនរួមជាតិជួបតែសំណាងល្អគ្រប់ៗគ្នា»៕

...

sm-21 sm-22 sm-23 sm-24

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print