នគរបាលសេដ្ឋកិច្ចខេត្តបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើប្រណិតខុសច្បាប់១គ្រឿង នៅស្រុកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគីរី៖ រថយន្តសាំយ៉ុងលួចដឹកឈើប្រណិតខុសច្បាប់១គ្រឿងយកទៅលក់នៅប្រទេសវៀតណាមត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។

លោកវរសេនីយ៍ឯក នូវ ដារ៉ា នាយការិយាលយ័នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានប្រាប់ឲ្យដឹងថា មុនឈានដល់ការបង្ក្រាបរថយន្តសាំយ៉ុងលួចដឹកឈើប្រណិតខាងលើនេះបានដោយសារមានការរាយការណ៍ពីកម្លាំងសម្ងាត់ថា រថយន្តខាងលើលួចដឹកឈើប្រណិតខុសច្បាប់លោកក៏បានដឹកនាំកម្លាំងចុះបង្ក្រាបភ្លាមៗដោយមានបទបញ្ជាពីលោកស្នងការរងឲ្យធ្វើការបង្ក្រាបយ៉ាងដាច់ខាតរាល់ការធ្វើចរាចរណ៍ដឹកឈើខុសច្បាប់។

ហើយខណៈនោះដែរ លោកក៏ធ្វើការរឹបអូសយករថយន្តនិងឈើមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តជាបណ្តោះអាសន្ន ដើម្បីធ្វើកំណត់ហេតុបញ្ជូនឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។

លោកវរសេនីយ៍ឯក នូវ ដារ៉ា បានបន្តទៀតថា រថយន្តលួចដឹកឈើប្រណិតខុសច្បាប់ខាងលើនេះម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2A-8470 ផ្ទុកឈើប្រណិតប្រភេទធ្នង់មានចំនួន៣១ដុំ ចំណែអ្នកបើកបររថយន្តឃើញសភាពមិនស្រួលក៏ចុះបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នរថយន្តនិងឈើត្រូវបានប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើចាត់ការបន្តនៅល្ងាចថ្ងៃទី១៧ខែតុលានេះ ហើយជំនាញបានធ្វើការរាប់និងវាស់វែងទៅឃើញថាចំនួនឈើពិតប្រាកដមានចំនួន៣១ដុំ ប្រភេទឈើធ្នង់ ស្មើនិង០,៣១៩ម៉ែត្រគូប ចំណែកម្ចាស់រថយន្តសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវទៅតាមនីតិវិធីដើម្បីឲ្យចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ ៕

img-20161018-wa0017 img-20161018-wa0018 img-20161018-wa0019 img-20161018-wa0020

...

ដោយ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print