សំណុំរឿងដាក់ច្រវ៉ាក់ជើងក្មួយស្រីអាយុ១៣ឆ្នាំបង្ខំឲ្យរួមភេទ៖ ផ្តន្ទាទោសជនជាប់ចោទ៣នាក់ ពី៣ឆ្នាំដល់៣ឆ្នាំ៦ខែ

ចែករំលែក៖

ភ្នំពេញ៖ សំណុំរឿងដាក់ច្រវ៉ាក់ជើងក្មួយស្រីអាយុ១៣ឆ្នាំ ជាជនជាតិខ្មែរឥស្លាម បង្ខំឲ្យរួមភេទ រហូតមកទល់ពេលនេះ តុលាការបានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ៣នាក់ដាក់ពន្ធនាគាររចន្លោះពី៣ឆ្នាំដល់៣ឆ្នាំ៦ខែ ។

លោក លាង សំណាត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ប្រកាសសាលក្រមផ្តន្ទាទោសឈ្មោះ ជា ទីណា ភេទស្រី អាយុ២៧ឆ្នាំ និង ឈ្មោះ ជា ស្រស់ ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាម្តាយមីងជនរងគ្រោះ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៣ឆ្នាំ ពីបទអំពើអូសទាញពេស្យាចារកុមារ តាមមាត្រា៣៥ច្បាប់ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ។

តុលាការ ផ្តន្ទាទោសឈ្មោះ ឆិន ឆាយលី ភេទប្រុស អាយុ៣៦ឆ្នាំ ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ៦ខែ ពីបទការទិញពេស្យាចារកុមារ តាមមាត្រា៣៤ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ។

គួររំលឹកថា ជនជាប់ចោទទាំង៣នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចាប់ខ្លួនកាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ នៅខណ្ឌឫស្សីកែវ នៅក្នុងប្រតិបត្តិបង្ក្រាបអំពើបង្ខាំងក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ដាក់ច្រវ៉ាក់ជើង ហើយបង្ខំអោយរួមភេទជាមួយបុរសចំណាស់ ម្នាក់ជាថ្នូរនឹងប្រាក់ចំនួន១០០០ដុល្លារ ៕

yy-1 yy-2

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print