ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំសាង៉ាំចេញសារគំរាមមកលើអ្នកសារព័ត៍មានម្នាក់ថាមានតែជាប់ខ្នោះនិងគុកប្រសិនបើគេធ្វើ

ចែករំលែក៖

ខេត្តឧត្តមានជ័យ៖ លោក ហួ សុធារិទ្ធ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានបញ្ចេញ សារគំរាមមកលើលោក ប៉ែន នួន អ្នកព័ត៌មាននៅក្នុងខេត្តឧត្តរមានជ័យថា ប្រសិនបើ”គេធ្វើ”មានតែជាប់ខ្នោះនិងជាប់គុកដោយសារនេះបានផ្តាំផ្ញើតាមអ្នកសារព័ត៌មានដូចគ្នា ។

សារគំរាម និងប្រមាថរបស់លោក ហួ សុធារិទ្ធ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំសាង៉ាំមកលើលោក ប៉ែន នួន ដែលជាអ្នកយកព័ត៌មានគឺនៅក្រោយពេលដែលអ្នកសារព័ត៌មានរូបនេះបានទៅថតផ្ដិតយក រូបភាពនៃសកម្មភាពនាំចូលនូវទំនិញគ្មាន គុណនិងទំនិញគេចពន្ធគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដែលនាំចូលភេសជ្ជៈ គ្រឿងកំប៉ុងរាប់តោនគ្មានបង្កាន់ដៃពន្ធគយនិងការនាំចូលកាកសំណល់អាហារដែលថៃគេបោះ ចោលដូចជា ហ៊ុនជ្រូក ឆ្អឹងមាន់ និងពង មាន់ ពងទាស្អុយ ហើយជំនាញកាំកុងត្រូលនៅអង្គុយចាំយកលុយជាមួយនឹងស្នាក់ ការច្រកទ្វារដែលគេសង្ស័យ ថាជាការបើកឲ្យចូលនូវទំនិញគេចពន្ធនិងអាហារកាក សំណល់ទាំងនេះ ។ បណ្ដាលមកពីមូលហេតុទាំងនេះហើយទើបធ្វើឲ្យលោក ហួរ សុធារិទ្ធ ឆេះដុំដោយចេញសារគំរាមបំបាក់ស្មារតីអ្នកសាព័ត៌មានដើម្បីបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងលាភសក្ការៈរបស់ពួកគេដែលគេបានសម្ងំសុខជាច្រើនឆ្នាំមកហើយ ។

លោកប៉ែន នួន បានឲ្យដឹងដែថា លោក ហួ សុធារិទ្ធ បាននិយាយមកកាន់ លោកពាក់ព័ន្ធនឹងការថតផ្ដិតយកសកម្មភាពច្រកទ្វារ ដោយមិនមានការសុំអនុញ្ញាតពីលោកពីព្រោះមិនមែនជាកន្លែងមកថត រញ៉េរញ៉ៃនោះឡើយលោកជាអ្នកគ្រប់គ្រងបើចង់ថតត្រូវសុំការអនុញ្ញាតពីលោកជា មុនសិន ។

ជុំវិញការគំរាមវាយខ្នោះនិងចាប់ដាក់ គុកលោក ហួ សុធារិទ្ធ បានឆ្លើយបដិសេធ ថាមិនបាននិយាយទេ ៕

vid-20161017-wa0011_20161018-10131241 vid-20161017-wa0013_20161018-10133730 vid-20161017-wa0013_20161018-10131820 vid-20161017-wa0014_20161018-10134429 vid-20161017-wa0014_20161018-10140997

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print