បទល្មើសនេសាទឈ្នក់កើតឡើងដោយសារមេភូមិនិងមន្រ្តីសហគមន៍នេសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីប្រជា នេសាទលក្ខណៈគ្រួសាររាយការណ៍ឲ្យដឹងថា បទល្មើសនេសាទប្រភេទឧបករណ៍ រួមផ្សំដោយភ្លើងអំពូលពណ៌ឬបោះនុយ (ឈ្នក់)កើតមានច្រើនរាប់រយកន្លែង នៅ ឃុំរាំងទិល សង្ស័យដោយសារមន្រ្តីសហ គមន៍នេសាទនិងមេភូមិជាអ្នកបើកដៃ ចំណែកមន្ត្រីស្ថាប័នពាក់ព័ន្ធពិសេសជំនាញកំពុងប្រមូលប្រយោជន៍ ។ រីឯស្ថាប័នខ្លះ នៅកំពុងលឹបលៗ និងកំពុងរាប់ចំនួនខណៈ គេសង្កេតឃើញមិនទាន់មានការបង្រ្កាប ឲ្យមានប្រសិទ្ធភាព តាមសារចរណែនាំរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ និង នេសាទ នៅឡើយនោះ ។

ប្រភពព័ត៌មានខាងលើរាយការណ៍ បន្តថា បទល្មើសនេសាទប្រភេទឧបករណ៍ រួមផ្សំ(ឈ្នក់)នេះគេសង្កេតឃើញកើតមានតាំងពីក្នុងរដូវបិទនេសាទមកម្លេ៉ះនៅបឹង ទន្លេសាប ស្ថិតក្នុងភូមិចារុះ,ភូមិព្រែក,ភូមិកោះកែវ,ភូមិរាំងទិល និងភូមិកោះក្អែក ស្ថិតក្នុងឃុំរាំងទិល ស្រុកកណ្ដៀង ខេត្ត ពោធិ៍សាត់ ហើយបទល្មើសនេសាទប្រភេទ នេះ អ្នកប្រព្រឹត្តផ្ទាល់ឬនៅពីក្រោយខ្នងភាគច្រើនជាប្រធាននិងអនុប្រធានសហគមន៍ នេសាទព្រមទាំងមេភូមិនៅតំបន់នោះតែ ម្តង ។ ពួកគេប្រមូលផលនេសាទពីឧបករណ៍ខុសច្បាប់ស្ដីពីជលផលនេះបានរាប់តោនក្នុង១ថ្ងៃៗឬ១យប់ៗមិនថាត្រីតូចឬធំនោះទេ ហើយត្រីចម្រុះដែលពួកគេចាប់ដោយឧបករណ៍ខុសច្បាប់ស្តីពីជលផលខាងលើនេះ គេយកទៅធ្វើជាចំណីត្រីចិញ្ចឹមដូចជាត្រីរ៉ស់ឬត្រីឆ្តោជាដើម ខណៈឆ្នាំនេះក្រសួង កសិកម្ម រុក្ខាប្រមា៉ញ់និងនេសាទ អនុញ្ញាត ឲ្យចិញ្ចឹម ដូច្នេះហើយទន្ទឹមនឹងការអនុញ្ញាតនេះដែរ កំណើនក្នុងការចិញ្ចឹមត្រីទាំងពីរ ប្រភេទនេះមានការកើនឡើងគួរឲ្យកត់ សម្គាល់ បញ្ហានេះហើយនាំឲ្យពូជមច្ឆជាតិ រលាយហិនហោច ។

សូមបញ្ជាក់ទៀតថាបទ ល្មើសនេសាទប្រភេទនេះកើតមានច្រើន ជាងគេនៅភូមិកោះក្អែក ហើយជនប្រព្រឹត្តទ្រង់ទ្រាយធំៗជាងគេនិងនៅពីក្រោយខ្នងនោះ គឺប្រធាន,អនុប្រធានសហគមន៍ នេសាទភូមិកោះក្អែកនេះតែម្តង(ជនជាតិវៀតណាម)ឈ្មោះ ចាន់ចាវ,អាវ៉េ,អាយ៉ុង, និងអាថន ។ ការណ៍ដែលបទល្មើសប្រភេទ នេះប្រព្រឹត្តទៅបានដោយសារតែជាប់ពាក់ព័ន្ធដូចបានរៀបរាប់ខាងលើនេះឯង និងមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធនេះហើយ ។

ករណីខាងលើនេះលោក គឹម សំអ៊ែល មេឃុំរាំងទិលបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះថា បទល្មើសនេសាទខុសច្បាប់ស្តីពីជលផល(ឈ្នក់) កើតមានច្រើនហើយជាប់ពាក់ព័ន្ធអាជ្ញាធរភូមិ(មេភូមិ)និងសហគមន៍នេសាទ នេះ លោកក្តាប់មិនសូវបានទេ ប៉ុន្តែវាធម្មតា ទេក្តាមនៅស្រែណាវាកាត់ស្រូវស្រែនោះហើយ តែលោកនឹងមានវិធានការដោយមិនឲ្យមានការជាប់ពាក់ព័ន្ធជនឹងបទល្មើសជាដាច់ខាត ។ ចំណែកបញ្ហាមន្រ្តីសហគមន៍ នេសាទលោកបញ្ជាក់ខុសសំណួរបន្តិចដោយលោកប្រាប់ថា គ្មានលទ្ធភាពនិង ចំណូលឈានដល់ការបង្រ្កាបនោះទេ ដោយឡែកលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បានឲ្យដឹងដែរថាករណីនេះមានផលលំបាកក្នុងការបង្រ្កាបបន្តិច ព្រោះខុសពីនៅឃុំកំពង់ហ្លួង ដោយ ពួកគេបោះបង្គោលនិងចងខ្សែទុកចោល លុះនៅពេលយប់ទើបគេនាំគ្នាចាប់ភ្លើង អំពូល ហើយនៅពេល កម្លាំងឆ្មក់ចូលទៅបង្រ្កាបបានត្រឹម៤ទៅ ៥អំពូលឬអាគុយគេ ពន្លត់ភ្លើងរកមិនឃើញនោះឡើយ ប៉ុន្តែលោកនៅតែសហការគ្នាបន្តធ្វើការបង្រ្កាបជានិច្ច ។

ករណីកើតមានបទល្មើសនេសាទប្រភេទឧបករណ៍រួមផ្សំដោយភ្លើងអំពូលឬបោះនុយ(ឈ្នក់)នេះដែរ គេសង្កេតឃើញមិនទាន់មានចំណាត់ការពីមន្ទីរកសិកម្មរក្ខាប្រមាញ់និងនេសាទពោធិ៍សាត់នៅឡើយនោះទេ បន្ទាប់ពីខណ្ឌរដ្ឋបាលជលផលនិងខណ្ឌ រដ្ឋបាលព្រៃឈើ នៅក្រោមការគ្រប់គ្រង របស់ក្រសួងនិងមន្ទីរនោះ ដូច្នេះហើយទើបធ្វើឲ្យមន្រ្តីថ្នាក់ក្រោមមានភាពច្របូកច្របល់និងមានឱកាសរកប្រយោជន៍ ៕

pusat-3 pusat-2 pusat-1 pusat-4

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print