ជនវិកលចរិតស្លាប់អង្គុយផ្អែកជញ្ជាំងដូចមនុស្សកឹកស្រា

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបាន កើតឡើងកាលពីវេលាម៉ោង២ និង៣០ នាទីរសៀលថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០១៦ នៅច្រកចូលផ្ទះប្រជាពលរដ្ឋ ក្បែរហាងលក់ស៊ុបកូនភ្លោះ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីប្រជាពលរដ្ឋ ប្រទះឃើញជនវិកលចរិតម្នាក់ស្លាប់ទាំង អង្គុយឈ្ងោកមុខផ្អែកនឹងជញ្ជាំងរបងថ្ម មើលទៅដូចមនុស្សកឹកស្រា។

សាកសពបុរសវិកលចរិតនេះមិនត្រូវ បានគេស្គាល់អត្តសញ្ញាណឡើយដោយ គ្រាន់តែគេដឹងថាមានអាយុជាង៤០ឆ្នាំ អត់ពាក់អាវ ស្លៀកតែខោខ្លី និងមានសក់ កន្ទ្រើងប៉ុណ្ណោះ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅ ក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុន ពេលកើតហេតុគេឃើញជនវិកលចរិតរូប នេះមិនដឹងជាមកពីណាបានដើរតាម បណ្តោយផ្លូវវេងស្រេងពីកើតទៅលិច ហើយពេលមកដល់ចំណុចខាងលើក៏ដើរ ចូលតាមច្រកតូចទៅអង្គុយផ្អែកនឹងរបងថ្ម ដោយនិយាយស្តាប់គ្នាមិនបាន ព្រមទាំង ចេញកាយវិការឆ្កាដៃក្កាជើងតែម្នាក់ឯង។ លុះដល់ថ្ងៃរសៀលម៉ោង២ និង៣០នាទី ស្រាប់តែគេឃើញជនវិកលចរិតរូបនេះ បានអង្គុយស្លាប់ផ្អែកនឹងរបងថ្មដែលមើលមួយភ្លែតមិនអាចដឹងជាមនុស្សស្លាប់នោះទេ ដោយនឹកស្មានថាគាត់អង្គុយបន្ទោរបង់លមក ប៉ុន្តែពេលចូលទៅជិតទើបដឹងថា បុរសរូបនេះបានបាត់បងជីវិតទៅហើយ។

បន្ទាប់មកប្រជាពលរដ្ឋបានរាយការ ណ៍ប្រាប់អាជ្ញាធរមូលដ្ឋានចុះមកពិនិត្យ និងយកសាកសពទៅបូជានៅវត្ត និងបាន អំពាវនាវរកក្រុមគ្រួសារផងដែរ។

សូមបញ្ជាក់ថា នៅខណ្ឌពោធិ៍សែនជ័ យក្នុងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ មានមនុស្សស្លាប់ចំនួន៣នាក់ហើយ ដោយក្នុងនោះស្លាប់ដោយខ្យល់គរ២នាក់ និង វិកលចរិតរូបនេះត្រូវបានគេអះអាងថាក៏ ស្លាប់ដោយសារខ្យល់គរដែរ បន្ទាប់ពីគេឃើញបុរសនេះមិនមានហូបចំណីអាហារនិងឃើញមានតែស្បោងដាក់ទឹកមួយសម្រាប់ហូបប៉ុណ្ណោះ៕

pursenchey-1 pursenchey-2

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print