ភិន សុដាលីសមិនទាន់បើកផ្លូវឲ្យ ប៉ែន ចំរ៉ុង ជួបមុខកូនស្រី

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ភិន សុដាលីស បានសម្រាលកូនស្រីកាលពីដើមខែតុលាហើយដោយមិនមានវត្តមានអតីតស្វាមី លោក ប៉ែន ចំរ៉ុងទេ។ បើទោះបីជា កូនស្រីដែលជាតំណក់ឈាមរួមគ្នាក្តីក៏នាងនៅតែមិនទាន់អនុញាតឲ្យប៉ែន ចំរ៉ុងបានជួបមុខកូនស្រីនៅឡើយព្រោះតែនាងឆ្អែតចិត្តនឹងសម្តីប៉ែន ចំរ៉ុងគ្រានៅតុលាការ។

ឈ្មោះKatherinaគឺជាឈ្មោះកូនស្រីដែលនាងបានដាក់ឲ្យមុនពេលនាងបានឃើញពន្លឺថ្ងៃមកម្ល៉េះហើយនាងនិងឪពុកបាន បង្ហោះរូបថតកូន និងចៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ដំណឹងនៃការសម្រាលកូនបានធ្វើឲ្យប៉ែន ចំរ៉ុងអន្ទះសារចង់ជួបមុខកូនស្រីប៉ុន្តែត្រូវបានភិន សុដា លីស ដាក់បម្រាម។ទោះបីជាប់បម្រាមក៏លោកប៉ែន ចំរ៉ុង ពិតជាមានចិត្តជាកូនប្រុសមិនខ្លាចការប្រឈមមុខដើម្បីកូនស្រី គឺហ៊ានទៅស្កាត់ទៅជួបមុខកូនស្រីនៅមន្ទីរពេទ្យគ្រាដែលនាងនៅសម្រាកនៅមន្ទីរពេទ្យម្លេ៉ះប៉ុន្តែក៏នៅតែមិនសម្រេចដូចបំណងព្រោះតែ ភិន សុដាលីសហាមដាច់ខាតមិនឲ្យចូលបើទោះបីជាមានការសម្របសម្រួលពីអ្នកផលិតកម្មវិធីរបស់ស្ថានីយទូរទស្សន៍មួយក្តី។ ប៉ែន ចំរ៉ុងកាន់តែអស់ឱកាសជួបមុខកូនស្រីក្រោយពី ដាលីស និងកូនស្រីបានចាកចេញពីមន្ទីរពេទ្យទៅរស់នៅជួបជុំជាមួយនឹងក្រុមគ្រួសារនៅវីឡាជិតមន្ទីរពេទ្យសែនសុខ។ ទោះជាយ៉ាងណាតាមផ្លូវច្បាប់ក្នុងនាមជាឪពុក ប៉ែន ចំរ៉ុងអាចមានសិទ្ធិក្នុងការទៅមើលថែនិងសាកសួរសុខទុក្ខកូនស្រីរបស់ខ្លួនបាន។

ឪពុកភិន សុដាលីស គឺលោកអិុន សុភិន បានបញ្ជាក់ថា ដាលីសអាចនៅមិនទាន់បាត់ការឈឺចាប់នឹងពាកដែលប៉ែន ចំរ៉ុង និយាយនៅតុលាការ កូនក្នុងផ្ទៃដាលីស មិន ច្បាស់ជាឈាមខ្លួន។លោកថាទំនងជាហេតុផលនោះដែលនាងមិនចង់ជួប ប៉ែន ចំរ៉ុង និងមិនឲ្យលោកបានជួបឃើញ មុខកូននៅពេលលោកប៉ែន ចំរ៉ុង កាត់ ខ្មាស់ទៅសុំជួបដល់ពេទ្យ។លោកបញ្ជាក់ ថា ការឲ្យជួបឬមិនឲ្យជួបគឺលោកផ្តល់សិទ្ធិឲ្យកូនស្រីជាអ្នកសម្រេចចិត្តគ្រប់យ៉ាង ប៉ុន្តែអ្វីដែលោកដឹងគឺ ដាលីស និងក្រុម គ្រួសារនៅតែដាក់ក្នុងសំបុត្រកំណើតថា ឪពុករបស់ក្មេងគឺជាលោក ប៉ែន ចំរ៉ុង ដដែលហើយលោកបើកសិទ្ធិឲ្យកូនស្រីជាអ្នក សម្រេចថាពេលណាឲ្យឪពុករបស់គេជួបបុខកូនស្រីគេ។

គួរបញ្ជាក់ដែរថាជាង៧ខែហើយតារាសម្តែង និងពិធីករប៉ែន ចំរ៉ុង បានដាក់ពាក្យ លែងលះភរិយា ភិន សុដាលីសគ្រាដែលនាងមានផ្ទៃពោះ៥ខែមកម្លេ៉ះ។ ភិន សុដាលីសដែលបន្តធ្វើជាមនុស្សស្រីរឹងមាំបានក្លាយខ្លួនជាម្តាយផងនិងជាឪពុកផង។ ក្រោយរងចាំអស់ជាច្រើនខែតារាស្រីរូបនេះបានសម្រេចបំណងជួបមុខកូនស្រីក្រោយពីការសម្រាលដោយវះកាត់នៅ មន្ទីរពេទ្យRoyal Phnom Penh ។ ក្រោយធ្លាយដំណឹងដាក់ពាក្យប្តឹងលែងលះភរិយាដែលមានផ្ទៃពោះជិត៤ខែ មានមតិរិះគន់ជាច្រើនបាក់ស្រោចមកលើលោក ប៉ែន ចំរ៉ុង ថាជាបុរសដែលមិនមានទំនួលខុសត្រូវចំពោះប្រពន្ធកូន ផ្ទុយពីពាក្យដែលលោកសន្យាតាមកញ្ចក់ទូរទស្សនមុខមហាជន ៕

dalis dwe-20

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print