វិភាគព័ត៌មានអន្តរជាតិ៖ សហរដ្ឋអាមេរិកបើកទីតាំងសុវត្ថិភាពឲ្យក្រុមអ៊ិស្លាមបង្កើតរដ្ឋនៅក្នុងប្រទេសស៊ីរី?

ចែករំលែក៖

មន្ត្រីរុស្ស៊ីបានឲ្យដឹងថា ប្រសិនបើក្រុម IS បរាជ័យនៅក្នុងសង្គ្រាមវាយប្រហាក្នុងប្រទេសអុីរ៉ាក់នោះក្រុមនេះនឹងរត់ភៀសខ្លួនទៅកាន់ប្រទេសស៊ីរី ហើយរស់នៅក្នុងតំបន់ គ្រប់គ្រងដោយអាមេរិកប្រកបដោយប្រសិទ្ធ ភាព ។

រុស្ស៊ី,ស៊ីរី ចោទអាមេរិកថា បានបង្កើតទីតាំងសុវត្ថិភាពឲ្យក្រុមIS បណ្តាញព័ត៌មាន SANA របស់ស៊ីរី កាលពីថ្ងៃទី១៨ខែតុលាបានដកស្រង់ការប្រកាសរបស់កម្លាំងទាហានស៊ីរីបញ្ជាក់ថា អាមេរិកនិងសាវឌីអារ៉ាប៊ីបានជួយដល់ក្រុម IS ដែលដកខ្លួនចេញពីទីក្រុងមូសាល់ ប្រទេសអីុរ៉ាក់មកស៊ីរីវិញដើម្បីប្រឆាំងរដ្ឋាភិបាលលោក អាល់អាសាដ។

កម្លាំងទាហានស៊ីរីបានបញ្ជាក់ថា អាមេ រិកនិងសម្ពន្ធមិត្តអារ៉ាប់បានបង្កើតទីតាំងសម្រប់ក្រុមIS ភៀសខ្លួនចេញពីទីក្រុង មូសាល់។ នៅពេលដែលទាហានអីុរ៉ាក់បើក ការវាយប្រហារឡោមព័ទ្ធទីក្រុងនោះអាមេរិកនិងសម្ពន្ធមិត្តបានទុកផ្លូវមួយសម្រាប់ ក្រុមនេះរត់ចេញពីទីក្រុង។

មេបញ្ជាការកងទ័ពស៊ីរីបានបញ្ជាក់ទៀត ថា «បានបែកធ្លាយគម្រោងរបស់ក្រុមការពារភេរវករអន្តរជាតិក្នុងនោះមានអាមេរិកនិងសាឌីអារ៉ាប៊ីដោយទុកច្រកផ្លូវមួយ សម្រាប់ឲ្យពួកភេរវករត់ទៅស៊ីរី ហើយនៅក្នុងប្រទេសស៊ីរីក៏មានទីតាំងដែលអាចលាក់ ខ្លួនគេចផុតពីការវាយប្រហាររបស់រុស្ស៊ីទៀត»។

សារព័ត៌មាន RIA Novosti រុស្ស៊ីបាន ផ្សាយថា ក្រុមចារកម្មរុស្ស៊ីបានចោទប្រកាន់ អាមេរិកថា បានសម្តែងឆាកល្ខោន «វាយ ប្រហារទីក្រុងMosul » ប្រទេសអីុរ៉ាក់ដើម្បី ប្រមូលកម្លាំងIS ប្រមាណជាង៩ពាន់នាក់មកកាន់ស៊ីរីវិញដោយសង្គ្រាមនៅក្នុង ប្រទេសស៊ីរីវាសំខាន់ជាងនៅក្នុងប្រទេសអីុរ៉ាក់ ។

ប្រភពព័ត៌មានចារកម្មមិនបញ្ចេញឈ្មោះ បានឲ្យដឹងថាអាមេរិកនិងសាវឌីអារ៉ាប៊ីបាន ចុះកិច្ចព្រមព្រៀងជាសម្ងាត់ដើម្បីឲ្យក្រុមIS ដកខ្លួនចេញពីអីុរ៉ាក់តាមច្រកផ្លូវដែលមានសុវត្ថិភាពគេចពីទាហានអីុរ៉ាក់។

នៅពេលនេះអាមេរិកបានបង្កើតទីតាំងនៅក្នុងប្រទេសស៊ីរីនិងតំបន់គ្រប់គ្រង ដែលមានសុវត្ថិភាពនៅទីនោះ។ តំបន់ ដែលអាមេរិកគ្រប់គ្រងនោះអាចគេចផុតពីការវាយប្រហាររបស់រុស្ស៊ីបានទាំងនោះហើយក្រុមIS អាចលាក់ខ្លួនសម្រាប់បំពេញ ការងារដែលអាមេរិកចង់បាន។

ក្រុមIS គឺជាក្រុមសម្ងាត់ដែលអាមេរិកបង្កើតឡើងដើម្បីសម្រេចនូវគោលដៅក្នុងតំបន់មជ្ឈិមបូព៌ា។ នៅពេលដែលក្រុមIS ប្រមូលផ្តុំនៅក្នុងប្រទេសស៊ីរីនោះអាមេរិកនឹងប្រើប្រាស់ក្រុមនេះដើម្បីវាយប្រហារទៅលើទាហានរុស្ស៊ីឈរជើងនៅក្នុងប្រទេស ស៊ីរី។ ចំណុចទាំងនោះបានជួយដល់អាមេរិកអនុវត្តផែនការB ក្នុងការគ្រប់គ្រងទឹកដី ស៊ីរី និងបណ្តេញរុស្ស៊ីចេញ។

ផែនការ B របស់អាមេរិកនឹងបែងចែកទឹកដីស៊ីរីទៅជាតំបន់តូចៗគ្រប់គ្រងដោយមេដឹកនាំដែលមានភាពស្មោះត្រង់នឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។

សារព័ត៌មាន Sputnik បានដកស្រង់ សម្តីអ្នកឯកទេសពីស៊ីរីបញ្ជាក់ថា សកម្ម ភាពកន្លងមករបស់អាមេរិកនៅក្នុងប្រទេស ស៊ីរីគឺជាផែនការ B ដែលរដ្ឋមន្ត្រីការបរទេស អាមេរិកលោក ចន ឃើរី បានលើកឡើងកាលពីខែកុម្ភៈឆ្នាំ២០១៦។

នៅក្នុងផែនការនោះទីក្រុងវ៉ាស៊ីនតោននឹងពិភាក្សាពីការបែងចែកស៊ីរីទៅជាតំបន់ស្វយ័តគ្រប់គ្រងដោយមេដឹកនាំស្មោះត្រង់ជាមួយទីក្រុងវ៉ាស៊ីនតោន។ តំបន់ទាំងនោះ កាត់ផ្តាច់ចេញពីរដ្ឋាភិបាលលោក អាល់ អាសាដ ហើយក្រុមទាំងនោះនឹងមិនពិភាក្សា ស្វែងរកសន្តិភាពជាមួយរដ្ឋាភិបាលស៊ីរី ឡើយ។

ដើម្បីសម្រេចនូវគោលដៅទាំងនោះ ទីក្រុងវ៉ាស៊ីនតោនបានខិតខំជួយដល់កម្លាំង សេរីស៊ីរីនិងក្រុមតូចៗជាច្រើនទៀតដែលប្រឆាំងនឹងរដ្ឋាភិបាលលោក អាល់អាសាដ ក្នុងនោះមានទាំងក្រុម Turkomans ជា ក្រុមបងប្អូនអ៊ិស្លាមផងដែរ។

សកម្មភាពខាងលើក្រោយពេលដែល រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ថា គម្រោងផ្តួលរំលំរដ្ឋាភិបាលលោក អាល់អាសាដ បរាជ័យ។ ទាំងនោះហើយមានតែផែនការបំបែកទឹកដីស៊ីរីប៉ុណ្ណោះ។

សកម្មភាពខាងលើស្របពេលដែលទួរគី បើកការវាយប្រហារនៅតាមព្រំដែនស៊ីរី ហើយទួរគីអាចគ្រប់គ្រងនៅតំបន់នោះក៏ថាបាន។
នាយករដ្ឋមន្ត្រីទួរគីលោក Binali Yildirim បានប្រកាសឲ្យដឹងថា តាម បណ្តោយព្រំដែនមានប្រវែង៩១គីឡូម៉ែត្រចាប់ពី Azaz រហូតដល់ Jarabulus ត្រូវបានគ្រប់គ្រងដោយកម្លាំងទាហានទួរគីទាំងស្រុងក្រោយការបញ្ជូនកម្លាំងថ្មើរជើងវាយប្រហារនៅតាមព្រំដែននោះ។

នាយករដ្ឋមន្ត្រីទួរគីបានបញ្ជាក់កាលពីថ្ងៃទី៤ ខែកញ្ញាថា កម្លាំងថ្មើរជើងទួរគីដែល មានការគាំទ្រពីអាមេរិក និងក្រុមទាហានបះបោរស៊ីរីវាយប្រហារបណ្តេញក្រុមភេរវកម្មIS ចេញពីតំបន់ព្រំដែនដែលពួកគេ បានគ្រប់គ្រងរយៈពេលកន្លងមក។

កន្លងមកអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) មានទីតាំងនៅក្នុងប្រទេស អង់គ្លេសបានឲ្យដឹងថា ក្រុមIS បានបាត់ បង់ទីតាំងដែលជាកន្លែងទំនាក់ទំនងដ៏ សំខាន់ជាមួយពិភពលោកគឺភូមិនៅព្រំដែន ជាប់ដងទន្លេ Sajur និង Al-Rai ។

ក្នុងថ្ងៃជាមួយគ្នានោះកម្លាំងទាហានស៊ីរី ដោយមានការគាំទ្រពីយន្តហោះចម្បាំង រុស្ស៊ីបានបើកការវាយប្រហារនៅភាគខាងត្បូងទីក្រុង Aleppo ដណ្តើមគ្រប់គ្រងបានមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាដែលក្រុមIS គ្រប់គ្រងពីមុនមក។

ការវាយប្រហាររបស់កម្លាំងទាហានថ្មើរ ជើងទួរគីនៅក្នុងប្រទេសស៊ីរីនាពេលកន្លងមកទទួលបានជោគជ័យទាំងស្រុងក្នុងពេល ដែលការវាយប្រហារនោះទទួលបានការគាំទ្រពីអាមេរិកនិងរុស្ស៊ី។

រដ្ឋាភិបាលស៊ីរីដឹកនាំដោយលោក បាសា អាល់អាសាដ បង្ហាញក្តីបារម្ភយ៉ាង ខ្លាំងដោយសារតែការបញ្ជូនកម្លាំងថ្មើរជើង វាយប្រហារតាមព្រំដែននោះអាចធ្វើឲ្យស៊ីរីបាត់បង់ទឹកដីជាច្រើន។ រដ្ឋាភិបាលលោក អាល់អាសាដ ធា្លប់បានអំពាវនាវដល់អង្គការសហប្រជាជាតិឲ្យជួយធ្វើអន្តរាគមន៍ បញ្ចប់សកម្មភាពស៊ីរីចាត់ទុកថា ជាឈ្លាន ពានប្រទេសស៊ីរី៕

eee

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print