ភ្នំពេញ ៖ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់ឋានន្តរសក្តិនិងប្រកាសមុខងារជូននាយទាហាននៃកង រាជអាវុធហត្ថ ដោយមានការអញ្ជើញចូល រួមពីសំណាក់លោកឧត្តមសេនីយ៍ មេ បញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នង ការ នាយកសាលា ស្នងការរង លោក នាយ ការិយាល័យ នាយអាវុធហត្ថជាច្រើនរូប ។
យោងព្រះរាជក្រឹត្យលេខៈនស/រកត/ ១០១៦/៨៧២ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ត្រាស់បង្គាប់តម្លើងឋានន្តរស័ក្តិ ដល់ថ្នាក់ឧត្តមសេនីយ៍និងថ្នាក់វរសេនីយ៍នៃកងយោធពលខេមរភូមិន្ទ៖ ឋានន្តរ សក្តិឧត្តមសេនីយឯក ១-ឧត្តមសេនីយ៍ទោ អន សុខុន ២-ឧត្តមសេនីយ៍ទោ ម៉ន សាម៉ុន ឋានន្តរសក្តិឧត្តមសេនីយទោ ១-ឧត្តម សេនីយ៍ត្រី ស្រ៊ុន គឹមស្រៀង ២-ឧត្តម សេនីយ៍ត្រី វ៉ា ស៊ិនភីរម្យ ៣-ឧត្តមសេនីយ៍ ត្រី ឌៀប វណ្ឌី ឋានន្តរសក្តិឧត្តមសេនីយត្រី ១-វរសេនីយ៍ឯក ឈិត ផល្គុណ ២-វរសេនីយ៍ ឯក ទេព សារ៉ាន់ ៣-វរសេនីយ៍ឯក ហូ សំបូរ ៤-វរសេនីយ៍ឯក ឈឹម ចាន់ធី ។
យោងប្រកាសរបស់ក្រសួងការពារជាតិលេខៈ២៥៧/០៩១៦ តត ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពិការតែងតាំងផ្លាស់ប្តូរមុខងារនាយទាហានសម្រេចតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាននៃកងយោធពលខេមរភូមិន្ទដែលមានរាយនាមដូច ខាងក្រោម៖ ១-វរសេនីយ៍ឯក តេង ចំរើន បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ២-វរសេនីយ៍ឯក អ៊ុង ដេប៉ូ បច្ចុប្បន្នជាស្នងការរង ស្នងការដ្ឋានយុត្តិ ធម៌ ៣-វរសេនីយ៍ឯក សូរ សារិន ។ បច្ចុប្បន្នជាស្នងការរង ស្នងការដ្ឋានយុត្តិ ធម៌ ៤-វរសេនីយ៍ឯក លី ណុប បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ ៥- វរសេនីយ៍ឯក សុខ សាន្ត បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានបច្ចេកទេស សន្តិសុខ ៦-វរសេនីយ៍ឯក ខោល សំផន បច្ចុប្បន្នជាស្នងការរង ស្នងការដ្ឋាន ភស្តុភារ ៧-វរសេនីយ៍ឯក ឃី គឹមលន់ បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋាន សម្ភារៈបច្ចេកទេស ៕
ដោយ៖ ហេង សូរិយា