បង្រ្កាបទីតាំងអិនធើណែតបង្កប់ល្បែងស៊ីសងLiveពីកាសីុណូ សង្ស័យម្ចាស់ទីតាំងកំពុងរត់ការណ៍បិតសំណំុរឿង

ចែករំលែក៖

ខេត្តកំពង់ចាម៖ ទីតាំងបង្កប់ល្បែងសីុសងខុសច្បាប់ ចាក់បាល់ និងល្បែងបៀរបាការ៉ាត់ដែលLiveបន្តផ្ទាល់ពីកាសីុណូមួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចុះធ្វើការបង្រ្កាបក្នុងបទល្មើសជាក់ស្តែង កាលពីវេលាម៉ោង២ៈរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិទី១១ សង្កាត់-ក្រុង-ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ករណីបង្ក្រាបកន្លែង អិនធើណែតបង្កប់ល្បែងសីុសងខុសច្បាប់នេះ ជាលទ្ធផលឃាត់មនុស្ស៣នាក់ ក្នុងនោះមេការស្រីម្នាក់ និងអ្នកលេង២នាក់យកមកធ្វើរការសាកសួរ ហើយក្នុងនោះវត្ថុតាងដែលរឹបអូសបានរួមមាន៖ កំុព្យូទ័របម្រើឲ្យល្បែងសីុសងចំនួន១៤ គ្រឿង ប្រាក់៥២០ដុល្លារ ប្រាក់ខ្មែរ១៩មឺុនរៀល និងម៉ូតូចំនួន២គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា តាមចម្លើយសារភាពរបស់មេការស្រីថា ម្ចាស់ទីតាំងដែលបើកល្បែងសីុសង79NeTនិងLiveបន្តផ្ទាល់ពីកាសីុណូខុសច្បាប់នេះ មានឈ្មោះ ហ្គោ ស្តា រស់នៅទីរួមខេត្តកំពង់ចាម។

ទាក់ទងនិងករណីនេះដែរ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយទោ បែន រ័ត្ន បានបញ្ជាក់ឲ្យដឹងថា ករណីនេះលោកដឹងហើយកំពុងធ្វើរឿងនេះតែឥឡូវលោកកំពុងនៅរាជធានីភ្នំពេញ ។ ទាក់ទងនិងសំណួរថាសំណំុរឿងនេះ វត្ថុតាងនិងមនុស្សលោកកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងទេ? លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ច្បាស់ជាបញ្ជូនហើយ។

ចំណែក លោក រៀល សុភិន ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកំពង់ចាម និងជាអ្នកដឹកនាំអនុវត្តបង្រ្កាបផ្ទាល់ក្នុងសំណំុរឿងនេះក៏បានបញ្ជាក់ឲ្យដឹងថា ករណីនេះលោកបានបញ្ជាឲ្យថ្នាក់ក្រោមត្រូវតែបញ្ជូនមកតុលាការ ។ ហើយសំខាន់យើងចង់ឃាត់ខ្លួនមេធំ ឈ្មោះ ហ្គោ ស្តា ប៉ុន្តែភ្ញាក់ងារផ្តល់ព័ត៌មានឲ្យយើងខុសមួយជំហ៊ាន។ ចំណែកមនុស្សទាំង៣នាក់ លោកមិនទាន់ឲ្យឃាត់ខ្លួននោះទេ គ្រាន់តែហៅមកសាកសួរ រកមេធំ និងកសាងសំណំុរឿងសិន (អាចមានគោលការណ៍ដោះលែង) ហើយមេធំ ឈ្មោះ ហ្គោ ស្តា យើងនិងចេញដីកាកោះហៅមកសាកសួរ។ ចំណែកព័ត៌មានដែលថា មេធំនេះកំពុងប្រើលុយដើម្បីរត់ការបិទសំណំុរឿងគឺមិនមានទេ ហើយឲ្យតាមដានបន្តចុះ៕

kpc-1 kpc-5 kpc-7 kpc-4kpc-2 kpc-6 kpc-8 kpc-3

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print