ភ្នំពេញ៖ ការចូលរួមសម្អាត ធ្វើអនាម័យ ថែរក្សាបរិស្ថាន ជាភារកិច្ចរបស់យើងទាំងអស់គ្នា អ្នកចោលកាកសំណល់មិនបានត្រឹមត្រូវធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃការរស់នៅ ភាពថ្លៃថ្នូរ របស់មនុស្ស និងសង្គម ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និង ធ្វើយ៉ាងណាឲ្យទីក្រុងយើងស្អាត។
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ គណៈកម្មការផ្សារអូរឫស្សី បុគ្គលិក និងសន្តិសុខ ចូលរួមធ្វើពលកម្ម បោសសម្អាត តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌ៧មករា ជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋ ភ្នាក់ងារប្រមូលកាកសំណល់ ក្នុងមូលដ្ឋានខណ្ឌ៧មករា និងបានផ្សព្វផ្សាយណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកចោលកាកសំណល់ឲ្យចូលរួមប្រមូល ញែក វេចខ្ចប់ ទុកដាក់ កាកឲ្យបានត្រឹមត្រូវ និងលប់បំបាត់កាកសំណល់រាយប៉ាយតាមផ្លូវឲ្យនៅកម្រិតអតិបរមា និងឈានដល់កម្រិតសូន្យ៕
...
ដោយ៖ ស សម