លិខិតមិត្តអ្នកអាន៖ ក្រសួងសុខាភិបាលបានត្រឹមព្រមានក្រុមហ៊ុនដែលមិនដាក់សារលើកញ្ចប់បារី

ចែករំលែក៖

ហាក់ដូចជារើលាប់ឡើងវិញអំពីបញ្ហាសារព្រមានសុខភាពលើកញ្ចប់បារី ពីព្រោះ ខ្ញុំបាទក្នុងនាមប្រជាពលរដ្ឋម្នាក់សង្កេតឃើញថា ក្រុមហ៊ុនផលិតបារីមួយចំនួននៅតែ បន្តចរាចរ ឬដាក់លក់បារីដែលគ្មានដាក់សារព្រមានលើកញ្ចប់បារី។ ក្រសួងសុខាភិ បាលជាថ្មីម្តងទៀតបានព្រមានចំពោះក្រុមហ៊ុនទាំងនោះ។ សម្រាប់ខ្ញុំបាទយល់ ឃើញថា វាដល់វេលាដែលត្រូវអនុវត្តច្បាប់ហើយ ឬមួយថា ច្បាប់កំណត់ត្រឹម«ព្រមាន» ប៉ុណ្ណឹងទេ?

ជាក់ស្តែងកញ្ចប់បារី Hero ដែលកំពុងដាក់លក់នៅលើទីផ្សារបច្ចុប្បន្នមិនបានដាក់សារព្រមានសុខភាពនោះទេ។ បើប្រៀបធៀបទៅនឹងក្រុមហ៊ុនផ្សេងទៀតដែលគេបានបោះសារព្រមាននៅលើកញ្ចប់បារីនោះ ករណីបែបនេះវាជាការប្រកួតប្រជែងដែលមិនស្មោះត្រង់ ។

ប្រសិនបើបារី Hero ត្រូវបានលួចនាំចូលទៀតនោះវារឹតតែខុសច្បាប់ទៅ ទៀត ខ្ញុំបាទយល់ថា ក្រសួងសុខាភិបាលពិតជាបានដឹង ឫសគល់ ឬប្រភពដើមនៃក្រុម ហ៊ុនបារីHero។ ប៉ុន្តែហេតុអ្វីបានជាមិនចាត់ការចំពោះក្រុមហ៊ុននេះដោយទុកបណ្តោយ ឲ្យមានការរំលោភច្បាប់យ៉ាងដូច្នេះ?

អនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានចូលជាធរមានចាប់តាំងពីខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែគេសង្កេតឃើញថា មានក្រុមហ៊ុនផលិតថ្នាំជក់មួយចំនួនពុំបានបោះពុម្ពសារព្រមាន សុខភាពជារូបភាព ឬអក្សរនៅលើសម្បកកញ្ចប់បារីនោះឡើយ។ ក្រុមហ៊ុនខ្លះនៅបន្តលក់បារីយ៉ាងគឃ្លើនរហូតមកដល់ពេលនេះ។ រូបភាពដែលជាសារព្រមានបានផ្តល់ពេលអនុគ្រោះរយៈពេល៩ខែដើម្បីឲ្យក្រុមហ៊ុនមានឱកាសសម្អាតផលិតផលរបស់ ខ្លួន ។ ប៉ុន្តែរយៈពេលនៃការអនុវត្តច្បាប់បានចាប់ផ្តើមតាំងពីខែកក្កដា ។

មានន័យថា ក្រុមហ៊ុនថ្នាំជក់ត្រូវបោះពុម្ពសារព្រមានជារូបភាពនៅលើកញ្ចប់បារី ថែមទៀតចាប់តាំងពីខែកក្កដានោះមក។ ក្រុមហ៊ុនផលិតថ្នាំជក់មួយចំនួនមិនបានអនុវត្ត តាមអនុក្រឹត្យនេះទេ។ លើសនេះទៀតក្រុមហ៊ុនផ្សេងទៀតមិនត្រឹមតែមិនបានបោះពុម្ព សារព្រមានជារូបភាពនោះទេ ប៉ុន្តែសូម្បីតែអក្សរក៏គ្មានមួយតួផង ។ ជាក់ស្តែងក្រុម ហ៊ុនបារី Hero ដែលកំពុងដាក់លក់នៅលើទីផ្សារសព្វថ្ងៃនេះគ្មានសារជាអក្សរព្រមានសុខភាពមួយតួឡើយ។ គេមិនដឹងថា តើករណីក្រុមហ៊ុនបារី Hero នេះស្ថិតក្នុងជម្រើស ណាមួយនោះទេ ៕

cam-photo-cigarette

...

ដោយ៖ ប្រជាពលរដ្ឋម្នាក់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print