លិខិតមិត្តអ្នកអាន៖ ក្រឡេកមើលសាលាបឋមសិក្សាចុងកោះសំរោង ស្រុកកំពង់សៀម

ចែករំលែក៖

ដូចដែលបានឃើញរូបភាពនេះមិនដឹងថា តើអាជ្ញាធរមិនបានរាយការណ៍ជូនថ្នាក់លើ ឬក៏ស្ថាប័នជំនាញយ៉ាងណានោះទេ បានជាសាលាបឋមសិក្សាចុងកោះសំរោង ស្ថិតក្នុងភូមិកោះដាច់ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ស្ថិតក្នុងស្ថានភាពបែបនេះ។ក្នុងនាមប្រជាពលរដ្ឋម្នាក់ដែលបានធ្វើដំណើរឆ្លង កាត់តំបន់នោះខ្ញុំបាទយល់ឃើញថា ប្រសិនបើក្រសួងអប់រំយុវជននិងកីឡាបានដឹង ពិតជាមិនទុកបណ្តោយឲ្យសាលាបឋមសិក្សាមួយកន្លែងនេះស្ថិតក្នុងស្ថានភាពបែប អ៊ីចឹងឡើយ ។

ជាងនេះទៅទៀតក្រោយពេលដែលរូបភាពនេះត្រូវបានផ្សព្វផ្សាយតាមគេហទំព័រនគរវត្ត និងកាសែតនគរវត្តនោះប្រជាពលរដ្ឋនៅភូមិកោះដាច់ ឃុំកោះសំរោងរំពឹងថា សាលាបឋមសិក្សាមួយនេះនឹងត្រូវបានស្ថាបនាជាថ្មីឡើងវិញដើម្បីកាត់បន្ថយភាពភ័យ ខ្លាចរបស់សិស្សានុសិស្សក៏ដូចលោកគ្រូ អ្នកគ្រូដែលបង្រៀននៅទីនេះ ។ ក្នុងនាមប្រជា ពលរដ្ឋម្នាក់ខ្ញុំបាទរំពឹងថា ក្រសួងអប់រំយុវជន និងកីឡាក៏ដូចជាអាជ្ញាធរខេត្តកំពង់ ចាមមិនបណ្តែតបណ្តោយឲ្យសាលារៀនបែបនេះមាននៅក្នុងមូលដ្ឋានរបស់ខ្លួនទៀតឡើយ ៕

ae

...

ដោយ៖ ប្រជាពលរដ្ឋម្នាក់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print