បើកមហោស្រពភាពយន្តកូរ៉េលើកទី១០នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានខ្សែភាពយន្តខ្នាតធំរបស់សាធារណៈរដ្ឋកូរ៉េចំនួន៤រឿងត្រូវបានចាក់បញ្ចាំងក្នុងឱកាសមហោស្រពភាពយន្តកូរ៉េលើកទី១០នៅកម្ពុជា។ ការប្រកាសបើកមហោស្រពនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ នៅក្នុងបរិវេណសាលមហោស្រពចតុមុខ ក្រោមវត្តមានមន្ត្រីស្ថានទូតនានាប្រចាំនៅកម្ពុជា សិល្បករ ផលិតករ និងមហាជនជាច្រើនកុះករ។

ស្នាដៃចំនួន៤រឿងដែលជាស្នាដៃរបស់អ្នកដឹកនាំរឿងដ៏ឆ្នើមរបស់កូរ៉េត្រូវបានធ្វើការចាក់បញ្ចាំងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី២៣ខែធ្នូនេះនៅរោងភាពយន្តMajor Cineplexនៃផ្សារទំនើបAeon Mall ។

លោក គីម វ៉ុនជីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានបញ្ជាក់ថា វាគឺជាក្តីសោមនោសរីករាយខ្លាំងណាស់ ដែលបានរៀបចំពិធីបើកសម្ពោធមហោស្រពភាពយន្តកូរ៉េឡើងសំរាប់ខួបលើកទី១០ឆ្នាំ នៅសាលមហោស្រពចតុមុខជាមួយអ្នកទាំងអស់គ្នា។ លោកបញ្ជាក់ដែរថា ក្នុងឆ្នាំថ្មីៗនេះ ឧស្សាហកម្មខ្សែភាពយន្តកូរ៉េបានអភិវឌ្ឍន៍យ៉ាងខ្លាំងគួរឲ្យកត់សំគាល់ ដោយអរគុណចំពោះភាពសម្បូរបែបនៃទេពកោសល្យពោលពេញដោយភាពច្នៃប្រឌិត រួមទាំងបច្ចេកវិទ្យាឈានមុខ និងកំនើននៃការវិនិយោគ។ លោកថាទ ស្សនិកជនអាចជាសាក្សីចំពោះការអភិឌ្ឍនេះ តាមរយៈខ្សែភាពយន្តដែលមានគុណភាពខ្ពស់ មានសិល្បៈចម្រុះ ផលិតដោយ អ្នកដឹកនាំខ្សែភាពយន្តកូរ៉េ និងការអបអរសាទរពីសំណាក់សាធារណជនអន្តរជាតិយ៉ាងខ្លាំងសម្រាប់ពួកគេ។ លោកមានប្រសាសន៍ថា នៅកម្ពុជាខ្សែភាពយន្តកូរ៉េត្រូវបានស្វាគមន៍យ៉ាងកុះករ។ ថ្មីៗនេះ ខ្សែភាពយន្តកូរ៉េ “រឿងរថភ្លើងទៅកាន់ពូសាន” ដែលទាក់ទាញប្រជាជនកូរ៉េជាង១០លាននាក់នោះ បានបញ្ចាំងនៅកម្ពុជាហើយទទួលបានប្រជាប្រិយភាពទាំងខ្លាំង។

លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ក្នុងពិធីបើកសម្ពោធមហោស្រពខាងលើថា មហោស្រពនេះបានឆ្លុះបញ្ចាំពីកិច្ចសហប្រតិបត្តិការគ្នានៃវិស័យវប្បធម៌របស់ប្រទេសទាំងពីរនិងបានបញ្ជាក់ពីមនោសញ្ចេតនាស្រលាញ់រាប់អាននិងចេះជួយគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ ព្រោះភាពយន្តគឺជាមធ្យោបាយផ្សព្វផ្សាយសិល្បៈវប្បធម៌ប្រកបដោយប្រសិទ្ធភាព និងជាភ្នាក់ងារដ៏សំខាន់ក្នុងការបណ្តុះបណ្តាលចិត្តគំនិតមនុស្ស ព្រមទាំងជាឧស្សាហកម្មដែលអាចស្វែងរកប្រាក់ចំណូលបានច្រើន ហើយជាពិសេសគឺមានតួនាទីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិឲ្យបានកាន់តែល្អប្រសើរ។ លោកថាព្រឹត្តិការណ៍នេះក៏នឹងអាចក្លាយជាវេទិការជួបជុំគ្នារវាងផលិតករ អ្នកបច្ចេកទេសភាពយន្តកម្ពុជា និងកូរ៉េ ដើម្បីធ្វើការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។ លោករំពឹងដែរថា ផលិតករនៃប្រទេសទាំងពីរនឹងចាប់ដៃគ្នាបង្កើតឱកាស វិនិយោគលើវិស័យភាពយន្តនេះបន្ថែមទៀតផងដែរ៕

korea-4 korea-3 korea-2train_to_busan-p19R ODE TO MY FATHER 27x40 korea-1 korea-6 korea-7

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print