ឡិចស៊ីសRX470បោះពួយយ៉ាងលឿនដល់ផ្លូវកោងធ្លាក់ប្រឡាយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្ត LUXIS ពណ៌ខ្មៅ១គ្រឿងដឹកគ្រឿងបរិក្ខារកឋិន ដែលគេដឹងថា ល្បឿនលឿន លុះទៅដល់ចំណុចផ្លូវកោង ស្រាប់តែជ្រុលចង្កូតធ្លាក់ប្រឡាយ បែកកង់ទៅមុខលែងរួច ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបំបែកពីព្រះវិហារទៅអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ប្រភពនៅនឹងកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ រថយន្ត LUXIS ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7799 ទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន មិនប្រយ័ត្ន យកចង្កូតមិនទាន់ឆ្លងផ្លូវធ្លាក់ប្រឡាយ បណ្តាលឲ្យផ្ទុះពោង និងបែកកង់មុខខាងឆ្វេង ទើបទៅមុខលែងរួច តែមិនបណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់នោះទេ ។ តៃកុងរថយន្ត ឈ្មោះ ហ្គិច ភេទប្រុស អាយុ៤៥ឆ្នាំ ៕

str-2 str-1 str-3 str-4

...

ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print