លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិនិងបង់ផាកពិន័យជាច្រើន

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណា វ៉ាត្រា កាលពីថ្ងៃទី២១ ខែតុលា រដ្ឋាភិបាលយោធាថៃបានចេញបញ្ជាឲ្យដកហូតទ្រព្យសម្បត្តិរបស់លោកស្រីនិងផាកពិន័យជា ទឹកប្រាក់ប្រមាណ៣៥ពាន់លានបាតស្មើ នឹង៩៩៧លានដុល្លារអាមេរិកដោយចោទប្រកាន់ទោសរឿងជំនួយតម្លៃស្រូវអង្ករធ្វើឲ្យប្រទេសជាតិខាតបង់ថវិការរាបពាន់លាន ដុល្លារ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មាននៅមុខតុលាការទីក្រុងបាងកក លោកស្រី យីងឡាក់ ទទួលបានបទបញ្ជាឲ្យដកហូតទ្រព្យសម្បត្តិរបស់លោកស្រីមុន នេះពីរថ្ងៃ។ ប៉ុន្តែលោកស្រីនឹងតស៊ូរហូត ដល់ទីបញ្ចប់ដោយច្បាប់ខាងលើក្នុងការដាក់ទោសលោកស្រី គឺជារឿងខុសឆ្គងមិន សមហេតុសមផល។

នៅពេលដែលធ្វើជានាយករដ្ឋមន្ត្រីលោក ស្រី យីងឡាក់ បានអនុវត្តកម្មវិធីជំនួយតម្លៃ ស្រូវអង្ករជួយដល់ប្រជាកសិករទួលបានប្រាក់ចំណេញច្រើនដោយស្រូវរបស់ខ្លួនលក់បានថ្លៃ។ ទាំងនោះជាគោលនយោ បាយជួយឲ្យលោកស្រីទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១១។

ប៉ុន្តែក្រោយការធ្វើរដ្ឋប្រហារនៅឆ្នាំ ២០១៤ លោកស្រី យីងឡាក់ ត្រូវបានចោទ ប្រកាន់ពីបទខ្វះការប្រុងប្រយ័ត្នបណ្តាល ឲ្យមានការខាតបង់យ៉ាងធំធេង។ ចំណុច ទាំងនោះបានធ្វើឲ្យអ្នកគាំទ្រចោទប្រកាន់ថា រដ្ឋាភិបាលយោធាមានចេតនាកាត់ផ្តាច់ឥទ្ធិពលនៃគ្រួសារត្រកូលស៊ីណាវ៉ាត្រា។

ក្រៅពីនេះនៅមានអតីតមន្ត្រីនៅក្រោមឱវាទរបស់លោកស្រីយីងឡាក់៨៥០នាក់ទៀតត្រូវសើុបអង្កេតពីការជាប់ពាក់ព័ន្ធទៅនឹងកម្មវិធីខាងលើ៕

b15429d31de947fa1bf7d3ec024f2a4d

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print