ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមការប្រជុំកំពូលអាស៊ាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម លើកទី៨ CLMV, កិច្ចប្រជុំកំពូល ACMECS, និងWorld Economic Forum ស្តីពីតំបន់មេគង្គនៅទីក្រុង ហាណូយ ប្រទេសវៀតណាម។
នេះបើយោងតាមFacebook Page របស់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាផ្លូវការថា៖ “នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលករួមកិច្ចប្រជុំកំពូល កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម លើកទី៨ CLMV, កិច្ចប្រជុំកំពូល ACMECS, និងWorld Economic Forum ស្តីពីតំបន់មេគង្គនៅទីក្រុង ហាណូយ ប្រទេសវៀតណាម ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី ២៥-២៦ តុលា ឆ្នាំ ២០១៦។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ពេលជានិច្ច”៕
...