កម្លាំងចម្រុះបើកប្រតិបត្តិការទ្រុងទ្រាយធំបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុកចំនួន៤នៃខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ ក្នុងគោលដៅការពារធន់ធានមច្ឆាជាតិដែលកំពុងប្រឈមមុខនិងការវិនាសហិនហោចដោយការប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់កម្លាំងចម្រុះមកពីស្ថាប័នរដ្ឋបាលជលផល កងរាជអាវុធហត្ថ នគរបាល និងអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុកចំនួន៤រួមមានស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកស្អាង និងស្រុកកោះធំ ដោយរឹបអូសបានឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទយកមកដុតកម្ទេចចោល និងព្រលែងកូនត្រីរាប់ម៉ឺនក្បាលចូលក្នុងបឹងធម្មជាតិ ។

ប្រតិបត្តិបត្តិការលើផ្ទៃទឹក ទ្រុងទ្រាយធំនេះបានធ្វើឡើងពេញមួយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅតំបន់អតីត ដែនឡូត៍នេសាទលេខ៤-៥-៦និងលេខ៧ មានភូមិសាស្ត្រជាប់ស្រុកចំនួន៤ គឺស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកស្អាង និងស្រុកកោះធំ ។ ជាលទ្ធផលក្រោយប្រតិបត្តិការកម្លាំងចម្រុះរឹបអូសបាន ឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទយកមកដុតកម្ទេចចោលតែមិនមានការរារាំងពីកម្លាំងប្រជានេសាទមិនឲ្យរុះរើ ឧបករណ៍នេសាទនោះទេ។

ក្នុងប្រតិបត្តិការដើមសប្តាហ៍ដើម្បីការពារធន់ធានមច្ឆាជាតិនេះដែរ លោកកែសាវី នាយផ្នែករដ្ឋបាលជលផល រកាកោងដែលគ្រប់គ្រងការងារជលផលចំនួន៥ស្រុករួមមានស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកលើកដែក បានជួបគ្រោះថ្នាក់ក្នុងហេតុការណ៍ចាក់សាំងដុតកម្ទេច ឧបករណ៍នេសាទខុស ច្បាប់ ត្រូវភ្លើងឆេះរាលដាល ដល់ជើងម្ខាង ដោយឡែកក្រុមការងារចុះបង្ក្រាបបទល្មើសនេសាទជាច្រើនទូកទៀតបានបង្ខំចិត្តបើកទូកសំដៅទៅរកកន្លែងទីទួលសុវត្ថិភាពដើម្បីបញ្ជៀសពីគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ក្នុងពេលដែលក្រុមការងារកំពុងប្រតិបត្តិការស្រាប់តែជួបនូវធាតុអាកាសមិនអំណោយផលមានភ្លៀងលាយជាមួយខ្យល់កន្ត្រាក់ ។

ទោះជាប្រឈមនិងបញ្ហានៅចំពោះមុខក៏ដោយកម្លាំងចម្រុះបានបន្តប្រតិបត្តិការរបស់ខ្លួនដដែលតែមិនមានឃាត់ខ្លួនអ្នកដែលប្រព្រិត្តិបទល្មើសនេសាទនោះទេរឹបអូលបានតែឧបករណ៍នេសាទខុសច្បាប់ប៉ុណ្ណោះដើម្បីជាការព្រមាន ។

លោកវិត ធារិទ្ធ នាយខណ្ឌ រដ្ឋបាលជលផលកណ្តាលបានឲ្យដឹងថា ជាលទ្ធផលនៅក្នុងខែតុលា ដែលកម្លាំងជំនាញជលផលដោយមានការសហការពីកម្លាំងគណៈបញ្ជាការឯកភាពនៅតាមបណ្តាស្រុកពាក់ព័ន្ធ កម្លាំងចម្រុះរឹបអូសបាន,១- សៃយ៉ឺនស្បៃមុងចំនួន៩៣៧មាត់ ,២-របាំងព្រួលស្បៃមុងចំនួន៥៣.៤២០ម៉ែត្រ ,បង្គោល១១.០៦៥ដើម , ចាក់លែងកូនត្រីចូលក្នុងបឹងធម្មជាតិវិញជាង៤តោន ស្មើនិងរាប់លានក្បាល និងឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀត ។

ជាមួយគ្នា នេះដែរសមត្ថកិច្ចជលផលបានធ្វើការអប់រំណែនាំនិងពន្យល់ឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ពីការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ដោយសារឧបករណ៍នេសាទខុសច្បាប់ប្រភេទនេះកំពុងបំផ្លាញធនធានមច្ឆាជាតិ និងសូមឲ្យប្រជាពលរដ្ឋចូលរួមជាមួយសមត្ថកិច្ចដើម្បីរួមគ្នាការពារធនធានមច្ឆាជាតិ ៕

sdsd-8 sdsd-7 sdsd-4 sdsd-2 sdsd-3 sdsd-5 sdsd-1 sdsd-10

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print