ប្រទេសអឺរ៉ុបពន្យារពេលដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត

ចែករំលែក៖

ក្រោយពេលអឺរ៉ុបពន្យារពេលបន្ថែមទៀតក្នុងការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ប្រទេសដែលជាដៃគូរបស់អឺរ៉ុបក៏បានពន្យារ ពេលដូចគ្នាដែរ។ ការពន្យារពេលនោះបាន ធ្វើឲ្យរុស្ស៊ីប្រឈមនឹងការខាតបង់ជាបន្តទៀតក្នុងពេលដែលរុស្ស៊ីនិងលោកខាងលិច កំពុងប្រឈមមុខតានតឹងដាក់គ្នា។

កាលពីថ្ងៃទី២៤ ខែតុលា តំណាងជាន់ ខ្ពស់ទទួលបន្ទុកសន្តិសុខកិច្ចការបរទេស របស់អឺរ៉ុប លោក Federica Mogherini បានបញ្ជាក់ថា ប្រទេស៥ដែលជាដៃគូរបស់ អឺរ៉ុប រួមមាន Montenegro , Albania , Norway, Liechtenstein និងអ៊ុយក្រែនក៏បានចូលរួមពន្យារពេលរហូតដល់ដ្ងៃទី១៥ខែមីនា ឆ្នាំ២០១៧ ទើបអស់សុពលភាព។

កាលថ្ងៃទី១៥ ខែកញ្ញា កន្លងមកអឺរ៉ុបបានប្រកាសពន្យារពេលដាក់ទណ្ឌកម្ម បន្ថែម៦ខែទៀត ទៅលើបុគ្គលនិងរដ្ឋា ភិបាលរុស្ស៊ីពាក់ព័ន្ធនឹងការដាក់បញ្ចូល តំបន់គ្រីមៀក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីចាប់តាំងពីខែកក្កដា ឆ្នាំ២០១៤ ដោយចោទប្រកាន់រុស្ស៊ីថា បាន ដើរតួនាទីក្នុងការធ្វើឲ្យតំបន់ភាគខាងកើតអ៊ុយក្រែនប្រឈមនឹងអំពើហិង្សាការទាមទារបំបែកខ្លួនទៅចូលជាមួយរុស្ស៊ី។ ប៉ុន្តែ រដ្ឋាភិបាលរបស់ប្រធានាធិបតី ពូទីន បាន ច្រានចោលការចោទប្រកាន់ទាំងនោះ។

ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចនេះលោក ពូទីន បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មទាំងនោះគឺជារឿងអសារបង់មិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិរុស្ស៊ីឡើយ៕

55f00799c3618840708b456c

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print