ឈើគ្រញូងបង្កប់ក្នុងរថយន្តឡិចសីុសនគរបាលសេដ្ឋកិច្ចដេញចាប់បានប្រគល់ឲ្យជំនាញ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ឈើគ្រញូងចំនួន ១៨១ដុំ ត្រូវបានសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចប្រដេញស្ទាក់ចាប់បានក្នុងពេលដែលឈ្មួញដឹកឈើបានដាក់បង្កប់ក្នុងរថយន្តឡិចសីុសRX300 ធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៥ ។ ករណីឃាត់រថយន្តដឹក ឈើនេះ កាលពីវេលាម៉ោង១២និង៣០ នាទីយប់ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្ពាន សាបអង្កាម ស្ថិតក្នុងភូមិបន្ទាយព្រាល ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើគ្រញូងដែលសមត្ថកិច្ចប្រដេញចាប់បាននេះជាប្រភេទរថយន្តឡិចសីុសពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២Q-១២១៨ ធ្វើដំណើរពីពោធិ៍សាត់ឆ្ពោះទៅរាជធានី ភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅ មុនពេលកើតហេតុគឺមានបណ្តាញរបស់សមត្ថកិច្ចបានផ្តល់ព័ត៌មានថា មានរថ យន្ត២គ្រឿង ជារថយន្តកាមរីបាឡែន និងរថ យន្តឡិចសីុសបានដឹកឈើគ្រញូងចេញពី ទឹកដីខេត្តពោធិ៍សាត់ឆ្ពោះទៅរាជធានីភ្នំពេញ ។ ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចនគរបាលសេដ្ឋកិច្ចបានដាក់ កម្លាំងតាមគោលដៅដើម្បីពួនស្ទាក់រថ យន្ត ។ នៅពេលរថយន្តដែលមានភិនភាគខាងលើនេះមកដល់ចំណុចស្ពានសាបអង្គកាម សមត្ថកិច្ចបានប្រដេញព័ទ្ធចាប់បានភ្លាមៗនោះអ្នកបើកបររថយន្តដឹកឈើ គ្រញូងបានចុះរត់គេចខ្លួនតែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្តដឹកឈើគ្រញូងមករក្សាទុកនៅស្នងការដា្ឋននគរបាលកខេត្តកំពង់ឆ្នាំងទុកប្រគល់ឲ្យជំនាញចាត់ការបន្ត ។ ឈើគ្រញូងដែលលាក់ទុកក្នុងរថយន្តមានចំនួន១៨១ដុំ ស្មើនឹង៣៥១គីឡូក្រាម ។ ចំពោះឈើគ្រញូងទាំងអស់ត្រូវបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើ ចំណែករថយន្តរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

new-picture-8 new-picture-7 new-picture-9 new-picture-6

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print