ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០១៦ចំណាយប្រាក់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ

ចែករំលែក៖

ប្រាក់ចំណាយសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ២០១៦ខាងមុខគឺចំណាយច្រើនជាងការបោះឆ្នោត លើកមុនៗរហូតដល់៨៦លានដុល្លារ។

ក្រុមស្រាវជ្រាវរបស់មជ្ឈមណ្ឌល CRP ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវពីការបរិច្ចគ សម្រាប់អ្នកនយោបាយបានប្រកាសឲ្យដឹង ថា ប្រាក់ចំណាយសម្រាប់ការបោះឆ្នោតឆ្នាំ២០១៦មានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ដោយត្រូវចំណាយសរុបរហូតដល់ទៅ៦,៦ ពាន់លានដុល្លារសម្រាប់ការឃោសនាបោះ ឆ្នោត និងបោះឆ្នោត។

បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីន តុន និងបក្ខភាពមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានចំណាយជាង ១,១៣ពាន់លានដុល្លារអាមេរិកគឺច្រើន ជាង១០០លានដុល្លារ បើប្រៀបធៀបនឹងការបោះឆ្នោតកាលពីឆ្នាំ២០១២។

បេក្ខភាពគណបក្សធំៗទាំងពីរនិងក្រុមបក្ខភាពឯករាជ្យមកទល់ពេលនេះបាន ចំណាយប្រាក់អស់៦,៦ពាន់លានដុល្លារគឺ ខ្ពស់ជាងលើកមុន៨៦,៥ពាន់លានដុល្លារ។ ទឹកប្រាក់ទាំងនោះអាចនឹងខ្ពស់ជាងនេះទៀត នេះគឺជាតួលេខបឋមប៉ុណ្ណោះ។

តាមការស្រាវជ្រាវបានឲ្យដឹងថា សមា ជិករដ្ឋសភា Bernie Sanders គូប្រជែងរបស់ លោកស្រី ហ៊ីលឡារី គ្លីនតុន នៅក្នុងគណ បក្សប្រជាធិបតេយ្យបានបំបែកឯតទគ្គកម្មដោយទទួលបានជំនួយរហូតដល់ទៅ១៣៤ លានដុល្លារ ។

ការបោះឆ្នោតអាមេរិកចាប់ផ្តើមឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ ប៉ុន្តែការបោះឆ្នោតមុនពេលបានធ្វើឡើងជាច្រើនរដ្ឋនៅទូទាំងប្រទេស៕

bau_cu_2_odwr

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print