រថយន្តហាយឡែនឌ័របើកលឿនរេចង្កូតបុកម៉ូតូអូសជាង១០ម៉ែត្រ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែរថយន្តហាយឡែនឌ័របើកលឿនរេចង្កូតបុកម៉ូតូពេញទំហឹងអូសប្រមាណជាង១០ម៉ែត្រ កាលពីវរលាម៉ោង១ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូម៉ាក FZ ជិះឌុបគ្នាតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ទិសដៅពីជើងទៅត្បូង ដោយបានបត់ស្តាំឆ្លងទៅឆ្វេងដៃ ពេលនោះស្រាប់តែមានរថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2A-5229 បើកក្នុងល្បឿនយ៉ាងលឿនទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅឆ្វេងដៃបុកម៉ូតូពេញទំហឹង ខណៈម៉ូតូឆ្លងផ្លូវផុតទៅខាងស្តាំដៃរបស់ខ្លួនហើយ បណ្តាលឲ្យអូសម៉ូតូជាង១០ម៉ែត្រ ស្លាប់យុវជនម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមះ ។

ប្រភពបន្តថា បន្ទាប់ពីបង្កហេតុអ្នកបើករថយន្តក៏ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចំណែកម៉ូតូជនរងគ្រោះខូចខាតស្ទើរទាំងស្រុង ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រីឯជនបង្កត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលចោមចៅ ចំណែកសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងក្រុមគ្រួសារឲ្យមកទទួលយកទៅបុណ្យតាមប្រពៃណី៕

image3 image4 image1 image2

...

ដោយ៖ សុខាសែនជ័

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print