ដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូZOOMER-X​ពីស្ត្ម្នាក់បានសម្រេច​ ក្នុងខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់បានធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូZOOMER-X  ពីស្ត្រីម្នាក់បានសម្រេច ខណៈដែលស្ត្រីរងគ្រោះកំពុងជិះម៉ូតូឌុបកូនស្រី២នាក់ទៀតទើបមកពីលេងផ្ទះបងប្អូនវិញ កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ជិតវត្តវីយូវង្ស ទល់មុខផ្ទះជនរងគ្រោះផ្ទាល់ ដែលស្ថិតនៅផ្លូវលេខ២១ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ គង់ គួន អាយុ៣១ឆ្នាំ មុខរបរលក់សំលៀកបំពាក់ ស្នាក់នៅភូមិសង្កាត់ខាងលើ ហើយម៉ូតូដែលចោរប្លន់យកទៅម៉ាក ZOOMER-X ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FJ-2802 ។

បើតាមសម្តីរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់និងកូនស្រីតូច២នាក់បានចេញពីលេងផ្ទះបងប្អូននៅម្ដុំមុខសាកលវិទ្យាល័យបៀលប្រាយ ដែលស្ថិតនៅ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយគោលបំណងត្រលប់ទៅផ្ទះវិញនៅម្តុំវត្ត វីយូវង្ស ដោយបានជិះម៉ូតូម៉ាក ZOOMER-X ធ្វើដំណើរតាមផ្លូវសុធារស ក្នុងទិសដៅពីជើងទៅត្បូងរួចក៏បានបត់ស្តាំតាមផ្លូវ លេខ២៩៤ បន្តដំណើរទៅមុខបន្តិចក៏បានបត់ឆ្វេងឡើងតាមផ្លូវលេខ២១ ខណៈដល់មុខផ្ទះដែលជាចំណុចកើតហេតុហើយជាកន្លែងងឹងតក៏ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿងម៉ាកឌ្រីមសង់ មួយគ្រឿងនិងមួយគ្រឿងមិនចាំម៉ាក បានជិះតាមមកពីក្រោយរួចបុរស២នាក់ក្នុងចំណោមបក្ខពួក៤នាក់ដែលជិះម៉ាក់ឌ្រីមសង់នោះបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកភ្ជង់គំរាមរួចបុរសដែលអង្គុយ ខាងក្រោយបានស្ទុះទៅលើកូនរបស់គាត់ចេញពីម៉ូតូរួចបានទាញម៉ូតូរបស់គាត់នាំគ្នីគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់ ។ ប្រភព ដដែលបានបន្តទៀតថា ពេលនោះរូបគាត់បានស្រែកឲ្យបងប្អូនជួយដែរ តែពេលដែលបងប្អូនចេញមកពួកក្រុមចោរទាំងនោះនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ទៅហើយ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាតាមរយៈស្លាកលេខ ៕

img_2883 img_2885 img_2882 img_2884

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print