ក្រឡាប់រថយន្តដឹកកម្មករនៅផ្លូវជាតិលេខ៦A បណ្តាលឲ្យរបួសធ្ងន់ស្រាលជាង២០នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រឡាប់រថយន្តដឹកកម្មករបណ្តាលឲ្យកម្មករកម្មការិនី២០នាក់របួសធ្ងន់ ក្នុងនោះមានស្រ្តីពោះធំ២នាក់ និង១០នាក់ផ្សេងទៀតបានរងរបួសស្រាល កាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៦ ចំណុចស្ពានទី៩ ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។

ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តកូរ៉េដឹកកម្មកររោងកច្រប្រមាណ៦០នាក់ បានព្យាយាមបើកជែងម៉ូតូកង់បីក្នុងល្បឿនលឿននោះក៏បណ្តាលឲ្យរថយន្តរេចង្កូតក្រឡាប់ចាក់កម្មករនៅលើផ្លូវតែម្តង។

ក្រុមកម្មករត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុអះអាងថា ពួកគេរស់នៅព្រែកអញ្ចាញបម្រើការនៅរោងចក្រ៦ជាន់ ស្ថិតនៅជិតស្ពានទី៦។

ក្រោយកើតហេតុភ្លាមៗកងកម្លាំងសមត្ថកិច្ចបានហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យអស់ហើយ ៕

jongva-5 jongva-1 jongva-2 jongva-6 jongva-4 jongva-3 jongva-7

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print