រថយន្តកូរ៉េបើកបុករៈរនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៥ផ្ទាំងនៅមុខអាកាសយានអន្តរាជាតិភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉េមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុករៈរនាំងដែកពុះចែកទ្រួងផ្លូវបណ្តាលឲ្យ​បាក់អស់ចំនួន៥ផ្ទាំងដួលរៀបស្មើដល់ដីចំណែករថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួច ។

image1

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទិល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

​តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េមួយគ្រឿង​ពណ៌ ខៀវ  ពាក់ស្លាកលេខភ្នំពេញ2U-3074 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុករៈរនាំងដែកពុះ​ចែកទ្រួងផ្លូវបណ្តាលឲ្យបាក់អស់ចំនួន៥ផ្ទាំងដួលរៀបស្មើដល់ដី រាយប៉ាយពេញផ្លូវ ចំណែករថយន្តបង្កបាន​បែកកង់ខាងឆ្វេងទៅមុខលែងរួច រីឯម្ចាស់បានចុះពីរថយន្តហើយគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែង​កើ​តហេតុ ។

​ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងទាក់ទងជំនាញស្ទូចរថយ​ន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕

image3

image2

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print