ខេត្តរតនគិរី៖ យុវជនម្នាក់បានសម្រេចលេបថ្នាំសរសៃប្រសាទលើសកម្រិតដែលបណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង ដោយសង្ស័យមានវិបត្តិស្នេហា។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា សាកសពជនរងគ្រោះមានឈ្មោះផុន ប៊ុនធឿន(ហៅពៅ) អាយុ២០ឆ្នាំបានលេបថ្នាំសសៃប្រសាទអស់២៩គ្រាប់ នៅផ្ទះបងប្អូនជីដូនមួយស្ថិតនៅភូមភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង បានលេបថ្នាំសម្លាប់ខ្លួននៅវេលាម៉ោងប្រមាណ១០ និង១៥នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ បងប្អូនបានប្រទះឃើញហេតុការណ៍នេះក៏រាយការណ៍ទៅសមត្ថកិច្ចភ្លាមៗផងដែរ ។
បើតាមសម្ដីស្ត្រីម្នាក់ឈ្មោះចាន់ សុវណ្ណា អាយុ៤៤ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះបានឲ្យដឹងថា កូនប្រុសទី៣របស់គាត់បានចាក់ចេញពីផ្ទះតាំងពីមុនភ្ជុំមកម្លេះបានទៅនៅផ្ទះបងជីដូនមួយយូរថ្ងៃណាស់មកហើយ ដោយមិនដឹងថាកូនប្រុសរបស់គាត់កើតមានរឿងអ្វីនោះទេ។ ក្រោយពីជនរងគ្រោះលេបថ្នាំសម្លាប់ខ្លួនរួចហើយបងប្អូនបានដឹកបញ្ជូនទៅឯមន្ទីរពេទ្យបង្អែកខេត្ត តែអកុសល្យជនរងគ្រោះបានស្លាប់បាត់ជីវិតទៅហើយ។
បច្ចុប្បន្នសពជនរងគ្រោះក្រោយពីសមត្ថកិច្ចពិនិត្យរួចក៏បានប្រគល់ឲ្យឪពុកម្តាយយកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ៕




...
ដោយ៖ វុទ្ធឦសាន