ថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមពិធីប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ ការប្រកួត គឺបានចាប់ផ្តើមកាលពីថ្ងៃទី ២៥ តុលា រហូតដល់ថ្ងៃទី ៥ វិច្ឆិកា ២០១៦។

ពិធីបើកផ្លូវការនឹងចាប់ផ្តើម នៅថ្ងៃស្អែកនេះ ដែលមានកីឡា ១៥ ប្រភេទ និងមាន១៨៩វិញ្ញាសារ។ នេះគឺជាព្រឹត្តិការប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ក្នុងការលើកស្ទួយនិងជំរុញវិស័យកីឡាជាតិអោយកាន់ តែរីកចម្រើនខ្ពស់ត្រដែតឡើង និងដើម្បីត្រៀមរៀបចំខ្លួនក្នុងនាមជាម្ចាស់ផ្ទះនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (SEA-Games) នៅឆ្នាំ ២០២៣ ខាងមុខនេះផងដែរ។

សូមប្រជាពលរដ្ឋ ជាពិសេស យុវជន យុវតី ចូលរួមទស្សនាគាំទ្រលើកទឹកចិត្តដល់ការប្រកួតកីឡា ជាតិ លើកទី១នេះអោយបានច្រើនកុះករទាំងអស់គ្នាកុំបី ខាន។ ជូនពរក្មួយៗកីឡាករទាំងអស់ទទួលជោគជ័យនៅក្នុងការប្រកួតនេះ៕

...

sm sm8 sm2 sm7 sm1sm4 sm5 sm9 sm6 sm3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print