លទ្ធផលពីការស្ទង់មតិនាពេលកន្លង មកថ្មីៗបានបង្ហាញឲ្យឃើញថា ពលរដ្ឋរុស្ស៊ី បានផ្តល់ទំនុកចិត្តខ្ពស់លើមេដឹកនាំ ពូទីន ។ នៅក្នុងខែតុលានេះពលរដ្ឋរុស្ស៊ីដល់ទៅ ៨៤ភាគរយផ្តល់ទំនុកចិត្តលើលោក ពូទីនគឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងឆ្នាំ២០១៦នេះ។
សារព័ត៌មាន Sputnik បានដកស្រង់ តួលេខពីការស្ទង់មតិរបស់អង្គការក្រៅរដ្ឋាភិបាល Levada Center មានទីតាំងនៅ ទីក្រុងមូស្គូបានបង្ហាញឲ្យឃើញថា ពលរដ្ឋ រុស្ស៊ីរហូតដល់ទៅ៨៤ភាគរយមានការពេញ ចិត្តនិងនយោបាយដឹកនាំរបស់លោក ពូទីន ធ្វើឲ្យប្រទេសជាតិកាន់តែមានឥទ្ធិពលលើពិភពលោក បើទោះមានផលលំបាកលើ វិស័យសេដ្ឋកិច្ចមួយចំនួនក្តី។
ការផ្តល់ទំនុកចិត្តខាងលើទៅលើលោក ពូទីន គឺកើន២ភាគរយបើប្រៀបធៀបនឹងខែកញ្ញាកន្លងមក ហើយក៏ជាកម្រិតខ្ពស់ បំផុតមិនធ្លាប់មានពីមុនមក។ លោក ពូទីនស្ថិតនៅក្នុងបញ្ជីសកម្មជនសង្គមដែលទទួល បានការគោរពស្រឡាញ់ច្រើនបំផុត។
ពលរដ្ឋរុស្ស៊ីបានបញ្ជាក់ថា ទឹកដីរបស់ខ្លួនកំពុងតែដើរលើវិថីដ៏ត្រឹមត្រូវក្នុងការ ឆ្ពោះទៅរកភាពរីកចម្រើន។
នៅពេលនេះរុស្ស៊ីកំពុងតែប្រឈមនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកនិងអឺរ៉ុបធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីត្រូវខាតបង់ជាច្រើន។ តម្លៃប្រេងឧស្ម័នធ្លាក់ចុះបានធ្វើឲ្យប្រាក់ ចំណូលជាតិក៏ធ្លាក់ចុះផងដែរ។ ដោយសារ តែរុស្ស៊ីពឹងផ្អែកភាគច្រើនទៅលើការនាំចេញ ឧស្ម័នហ្គាសដែលជាចំណូលសំខាន់របស់ជាតិ៕
ប្រែសម្រួល៖ ម៉ែវ សាធី