ប្រជាពលរដ្ឋផ្ដិតមេដៃប្ដឹងការដ្ឋានបូមខ្សាច់នៅស្រុកវើុនសៃ

ចែករំលែក៖

ខេត្តរតនគីរី៖ ការដ្ឋានបូមខ្សាច់មួយ កន្លែងស្ថិតនៅ ភូមិបានប៉ុង ឃុំប៉ុង ស្រុក វើុនសៃ ខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋចំនួន៣៣គ្រួសារនាំគ្នាផ្ដិតមេដៃប្ដឹងទៅ តំណាងរាស្ត្រ សាលាខេត្ត និងលោក ប្រធានក្រុមប្រឹក្សាខេត្ត ស្ដីពីផលប៉ះពាល់ បរិស្ថាន និងរំខានការរស់នៅរបស់ពួកគាត់ ។

តាមការលើកឡើងពីប្រជាពលរដ្ឋនៅក្នុងភូមិខាងលើឲ្យដឹងថា ការដ្ឋានបូមខ្សាច់ដែលមានទីតាំងក្នុងភូមិធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធរដល់ពួកគាត់ ដូចជាពេលគេបូម ខ្សាច់ និងពេលរថយន្តចូលដឹកមានម៉ាស៊ីនបំពងសំឡេងរំខានដល់ការសម្រាករបស់ ពួកគាត់ធ្វើឲ្យបាក់ច្រាំងទន្លេ និងពេលបូម ខ្សាច់ទឹកហូរចូលទន្លេល្អក់ទឹកនាំឲ្យពួកគាត់លំបាកក្នុងការប្រើប្រាស់ទឹក ។

លោក មេង ហ៊ាន ជាម្ចាស់ការដ្ឋានបូម ខ្សាច់ខាងលើបានអះអាងថា លោកធ្វើ អាជីវកម្មជាលក្ខណៈគ្រួសារ និងមាន អាជ្ញាប័ណ្ណចេញពីក្រសួង ហើយលោកបានបំពេញកាតព្វកិច្ចជូនរដ្ឋរួចរាល់ហើយដែរ ម្យ៉ាងវិញទៀតការបោះទីតាំងក៏មានការឯកភាពពីជំនាញពាក់ព័ន្ធផងដែរ ។

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី លោកហ៊ុន ប៊ុនថានបានឲ្យដឹងថា លោក ពុំបានដឹងពីបញ្ហាខាងលើនេះទេ បើសិនជាមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយពួកគាត់ដាក់ពាក្យបណ្ដឹងដល់មន្ទីរលោកនឹងចាត់កម្លាំងចុះទៅពិនិត្យជាក់ស្ដែងភ្លាម ។

បើទោះជាយ៉ាងណា ការដ្ឋានបូមខ្សាច់ តាមបណ្ដោយទន្លេក្នុងស្រុកវ៉ើនសៃនេះ មិនគួរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានសិក្សាឲ្យបោះទីតាំងក្នុងភូមិ និង នៅខាង លើភូមិនោះទេ ។ បើជំនាញពាក់ព័ន្ធសិក្សា ឲ្យបោះទីតាំងក្នុងភូមិជៀសមិនផុតពីការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពល រដ្ឋនោះទេ ៕

img-20161027-wa0078_1 img-20161027-wa0080

...

ដោយ៖ ហេង នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print