Bosch ពង្រីកសកម្មភាពនៅអាស៊ីអាគ្នេយ៍ដោយចំណាយប្រាក់៨០លានអឺរ៉ូ

ចែករំលែក៖

ជាមួយនឹងចំនួនប្រជាជនសរុបជាង ៦០០លាននាក់ តំបន់អាស៊ីអាគ្នេយ៍បានផ្តល់នូវឱកាសអាជីវកម្មដ៏ប្រសើរសម្រាប់ Bosch Group។ ក្រុមហ៊ុនដែលនាំមុខគេផ្នែកផ្កត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មនេះ បានមានវត្តមាននៅគ្រប់បណ្តាប្រទេសទាំងដប់របស់អាស៊ាន និងកំពុងតែពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់។

សមាជិកក្រុមប្រឹក្សាភិបាលលោក Peter Tyroller បានមានប្រសាសន៍ថា “អាស៊ីអាគ្នេយ៍ គឺជាតំបន់ដ៏សំខាន់មួយ សម្រាប់ Bosch Group” បច្ចេកវិទ្យា និង សេវាកម្ម Bosch Group រួមចំណែកជួយឲ្យការរស់នៅរបស់ប្រជាជនក្នុងតំបន់កាន់តែប្រសើរកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្មធ្វើឲ្យប្រជាពលរដ្ឋកាន់តែស្គាល់ស្លាកសញ្ញា Bosch កាន់តែទូលាយ។ លោកបញ្ជាក់ ដែរថា “អាស៊ីអាគ្នេយ៍គឺជាតំបន់ដ៏សំខាន់ សម្រាប់ Bosch Group ។ យើងមានគម្រោងវិនិយោគចំនួនប្រមាណ៨០លានអឺរូសម្រាប់គាំទ្រដល់ការរីកចម្រើននៅតំបន់នេះក្នុងឆ្នាំនេះ” ។ ត្រឹមពាក់កណ្តាលឆ្នាំ ២០១៦នេះ Bosch បានបើកការិយាល័យថ្មីនៅក្នុងប្រទេស ហ្វុីលីពីន និងឥណ្ឌូនេស៊ី ក្នុងគោលបំណងពង្រីកវត្តមានឲ្យកាន់តែជិតទៅនឹងអថិតិជនរបស់ខ្លួន។ ក្រុមហ៊ុនក៏បាននិងកំពុងពង្រឹងបន្ថែមនូវលទ្ធភាពផលិតកម្មនៅក្នុងតំបន់ និងគ្រោងពង្រីករោងចក្រផ្នែកបច្ចេកវិទ្យាយានយន្តរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី និងវៀត ណាម។ បន្ថែមពីលើនេះគម្រោងរោងចក្រ ថ្មីរបស់ Bosch នៅក្នុងប្រទេសថៃក៏កំពុង ត្រូវបានរៀបចំផងដែរ។ នៅប្រមាណ១០ ឆ្នាំចុងក្រោយនេះ Bosch បានវិនិយោគជិត៥០០លានអឺរ៉ូដើម្បីពង្រីកទីតាំងផលិតកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅក្នុងឆ្នាំ២០១៥ Bosch បានទទួលកំណើនការលក់ ១២ភាគរយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលស្មើនឹងទឹកប្រាក់ជាង៧៨០លានអឺរ៉ូ។ ក្រុមហ៊ុនក៏រំពឹងនូវការអភិវឌ្ឍជាវិជ្ជមានផងដែរនៅក្នុងឆ្នាំនេះ បើទោះបីសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួនក្នុងតំបន់មិនមានស្ថិរភាពពេញលេញក្តី។ នៅពាក់កណ្តាលឆ្នាំនេះ អាជីកម្មនៅក្នុងប្រទេសហ្វុីលីពីន ថៃ និងវៀតណាមមានការរីកចម្រើនល្អ។ មានកត្តាជាច្រើនដែលជំរុញឲ្យមានឱកាសសម្រាប់ Bosch ទាំងនោះរួមមាន ចំនួនប្រជាជនវ័យក្មេងជាច្រើននៃតំបន់នេះ កំណើននៃលទ្ធភាពទិញរបស់ប្រជាជនជីវភាពមធ្យម កំណើននៃតម្រូវការហេដ្ឋារចនាសម្ព័ន្ធនានា នគរូបនីយកម្ម នឹងតម្រូវការនៃការការពារធនធានធម្មជាតិ។ ក្រុមហ៊ុនក៏ឃើញនូវសក្តានុពលជាវិជ្ជមានសម្រាប់វិស័យបច្ចេកវិទ្យាតភ្ជាប់ និងបច្ចេកវិទ្យាអ៊ីនធើណែតហ្វវធីង (ហៅកាត់ថា IoT ជាបច្ចេកវិទ្យាដែលតភ្ជាប់ឧបករណ៍អេឡិចត្រូនិកឲ្យមានទំនាក់ទំនងគ្នាដោយប្រព័ន្ធអ៊ីនធើណេត)នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

គួរបញ្ជាក់ដែរថា Bosch មានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍តាំងពីឆ្នាំ១៩១៩ មកម្ល៉េះ។ សព្វថ្ងៃនេះ ក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការជាង៦៨០០នាក់នៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ វៀតណាម ប្រ៊ុយណេ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ក្រុមហ៊ុនរំពឹងថានឹងមានកំណើនបុគ្គលិកជាបន្តបន្តាប់ទៅទៀតនៅក្នុងអំឡុងប៉ុន្មានឆ្នាំខាងមុខនេះ ។ Bosch បានចាប់ផ្តើមនូវចង្វាក់ផលិតកម្មក្នុងតំបន់អស់រយៈពេលជាង ២០ឆ្នាំមកហើយ ហើយបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រ ចំនួនប្រាំពីរដែលកំពុងមានប្រតិបត្តិការនៅក្នុងតំបន់។ ឧទាហរណ៍ដូចជា នៅក្នុងប្រទេសម៉ាឡេស៊ី Bosch ផលិតឧបករណ៍ជាងជំនាញ ប្រព័ន្ធកាច់ចង្កូតរថយន្ត និងប្រព័ន្ធម៉ាល់ធីមីឌា រោងចក្រនៅក្នុងប្រទេសវៀតណាម ផលិតខ្សែពានសម្រាប់ប្តូរហ៊្គែររថយន្តសម្រាប់រថយន្តលេខអូតូ។ នៅក្នុងប្រទេសថៃ Bosch ផលិតម៉ាស៊ីនបោកខោអាវ ផ្លិតទឹករថយន្ត និងប្រព័ន្ធសាំងរថយន្ត។ អាស៊ីអាគ្នេយ៍ ក៏បានក្លាយទៅជាតំបន់មួយមានសារសំខាន់សម្រាប់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍរបស់ Bosch Group ផងដែរ។ ក្រុមហ៊ុនមានសកម្មភាពអភិវឌ្ឍន៍នៅក្នុងប្រទេសសិង្ហបុរី វៀតណាម ថៃ និងម៉ាឡេស៊ីបីបួនឆ្នាំមកហើយ៕

7

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print