រអិលរថយន្ដថយក្រោយគៀបមនុស្សនិងគោយន្តកែច្នៃ ស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីរវេលាម៉ោង២នាទីរសៀល  នៅថ្ងៃទី៣០  ខែតុលា  ឆ្នាំ២០១៦ នៅលើផ្លូវលំចូលភ្នំស្រួច ដែលស្ថិតនៅភូមិគីរីវន្ត  ឃុំកកោះ  ស្រុកសន្ទុក  ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់កើតឡើងដោយសាររថយន្តហ៊ីយ៉ាន់ដាយរអិលថតក្រោយបុកគៀបមនុស្សក្រោមគោយន្តកែច្នៃ បណ្ដាលស្លាប់ម្នាក់។

តាមប្រភពព័ត៌មានពីនគរបាលចរាចរបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ឆ្នូតក្រហម ពាក់ស្លាកលេខកំពង់ធំ 3A-0586 បើកបរដោយឈ្មោះជឺម ឃី ភេទប្រុស អាយុ៤៦ ឆ្នាំ ស្នាក់នៅភូមិពោខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ បានជួយទាញគោយន្តច្នៃដែលជាប់ផុងឡើងទួលមិនរួចដោយអ្នកបើកបរគោយន្តឆ្នៃ ឈ្មោះបុត  ជឿន  ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិពោខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ អ្នករួមដំណើរជាមួយឈ្មោះស៊ុំ  សា  ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិ-ឃុំ ជាមួយអ្នកបើកបរគោយន្តច្នៃខាងលើ(ស្លាប់នៅកន្លែងកើតហេតុ) ចូលស្រាយខ្សែចំណងសណ្តោងគោយន្តខ្វះការប្រុងប្រយ័ត្ន រួមផ្សំជាមួយអ្នកបើកបររថយន្តធ្វេសប្រហែសពេលរថយន្តឈប់លើទួលចំណោតមិនកល់កង់ ទើបបណ្តាលឲ្យរអិលថយក្រោយកៀបក្បាលស្លាប់តែម្តង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ រួចប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកគោយន្តច្នៃយកទៅក្សាទុកនៅប៉ុស្តិ៍នគរបាលត្បូងក្រពើ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់៕

img-20161031-wa0012 img-20161031-wa0014 img-20161031-wa0013 img-20161031-wa0011

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print