ខ្សឹបដាក់ត្រចៀក៖ គយ៥នាក់ទៀតរត់ការពន្យារអាយុ

ចែករំលែក៖

ប្រភពគួរឲ្យជឿទុកចិត្តបានបង្ហើបឲ្យដឹងថា មន្ត្រីគយធំៗដែលជាឧកញ៉ាមានទ្រព្យសម្បត្តិច្រើនហូរហៀចំនួន៥នាក់ត្រូវបានក្រសួងមុខងារសាធារណៈដាក់ឲ្យចូលនិវត្តន៍ តាមនីតិវិធីរួចហើយ ប៉ុន្តែមានរឿងគួរឲ្យងឿងឆ្ងល់មួយគឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បែរជាមិនចេញប្រកាសដាក់មន្ត្រីទាំង៥នាក់នោះឲ្យចូលនិវត្តន៍ទេគឺទុកឲ្យបន្តការងារ ដើម្បីប្រមូលលុយទៅវិញ ។

មន្ត្រីគយទាំង៥នាក់នោះយើងមិនបង្ហាញឈ្មោះនោះទេ ខណៈដែលប្រភពបាន បង្ហើបឲ្យដឹងថា មន្ត្រីគយខ្លះវ័យក្មេងសោះបែរជាមានឈ្មោះត្រូវចូលនិវត្តន៍ដោយគេ មិនដឹងថា ជាកំហុសបច្ចេកទេស ឬមន្ត្រីគយទាំងនោះទិញឈ្មោះគេចូលបម្រើក្នុងអង្គភាពគយ ឬយ៉ាងណានោះឡើយ ។

ប្រភពបានបង្ហើបថា ខាងក្រសួងមុខងារសាធារណៈបានស្នើឲ្យរដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុបំភ្លឺពីមូលហេតុដែលមិនព្រមដាក់មន្ត្រីគយទាំង៥នាក់នោះឲ្យចូលនិវត្តន៍ ទៅតាមលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។

មហាសេដ្ឋីគយធំៗដែលមានលុយនិងទ្រព្យសម្បត្តិច្រើនធ្លាប់ពន្យារអាយុចូល និវត្តន៍បានដោយជោគជ័យសឹងរាប់ភ្លេចទៅហើយដូចជាកាលពីពេលថ្មីៗនេះលោក ប៉ែន សំអាត និងលោក ហ៊ីវ គឹមហេង អគ្គនាយករងគយនិងរដ្ឋាករបាន រត់ការពន្យារ អាយុចូលនិវត្តន៍នាំឲ្យមានគម្រូអាក្រក់ក្នុងអង្គភាពគយ។

ក្រោយមកទៀតឮដំណឹងថា លោក ឆ បូណាវី និងមន្ត្រីគយម្នាក់ទៀតបានរត់ការពន្យារអាយុចូលនិវត្តន៍ដោយ ជោគជ័យ ព្រោះមានការជួយជ្រោមជ្រែងពីមេកើយ ៕

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print