សណ្តាប់ធ្នាប់សាលាក្រុងសួងឈ្មោះវ៉ានៅតែព្រហើនស្រាតខោទះកំប៉េះគូថផ្គើនដាក់អាជីវករ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ទំនាស់រវាងសណ្តាប់ ធ្នាប់សាលាក្រុងសួងនិងអាជីវករលក់ត្រី ក្នុងផ្សារ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ត្រូវបានលោក ជា ណារ៉ុន អភិបាលក្រុង សួងអញ្ជើញភាគីទាំង២មកដោះស្រាយ នៅសាលាក្រុងសួង នៅព្រឹកថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៦ បានសម្រួលនិងមានភាព ធូរស្រាលហើយ នៅពេលចេញពីប្រជុំវិញ ស្រាប់តែសណ្តាប់ធ្នាប់ឈ្មោះ វ៉ា ដដែល នោះបែរជាស្រាតខោទះកំប៉េះគូថដាក់ អាជីវករបង្កឲ្យផ្ទុះកំហឹងម្តងទៀត ។

គួររឭកថា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ និងថ្ងៃទី២៧ ខែតុលា មានឈ្មោះសំរិទ្ធចាន់តារា ភេទប្រុស អាយុ៤៤ឆ្នាំ ជាអ្នករៀបចំសណ្តាប់ធ្នាប់ក្រុងសួងបាន មករៀបចំសណ្តាប់ធ្នាប់នៅផ្សារសួង ហើយបានចាក់ត្រីរបស់អាជីវករឈ្មោះ អាង ប៉ាង អស់២កញ្រែ្ចង បង្កឲ្យអាជីវករ មានកំហឹងប្តឹងទៅអភិបាលសួងឲ្យជួយរក យុត្តិធម៌ ។

លោក ជា ណារ៉ុន អភិបាលក្រុងសួង បានឲ្យដឹងថា ចំពោះទង្វើរបស់សណ្តាប់ ធ្នាប់ក្រុងសួងឈ្មោះ វ៉ា បានធ្វើជ្រុលហួស ហេតុពេក គឺរៀបឲ្យរៀបចំសណ្តាប់ធ្នាប់ ក្នុងផ្សារតែប៉ុណ្ណោះ មិនបានឲ្យឈ្មោះវ៉ា ទៅធ្វើអ្វិផ្តេសផ្តាសប៉ុណ្ណោះ ។

លោក ជា ណារ៉ុនបានបញ្ជាក់ថា សកម្ម របស់ឈ្មោះ វ៉ានេះជាទង្វើរបស់បុគ្គលតែ ប៉ុណ្ណោះ លោកក៏សុំអធ្យាស្រ័យដល់អាជីវ ករក្នុងផ្សារសួងទាំងអស់ មេត្តាយោគយល់ ដល់រូបគាត់ ដែលមានកូនចៅប្រព្រឹត្តផ្តេស ផ្តាស់បែបនេះ ។

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នេះ លោកជា ណារ៉ុន បានសម្រេចចេញ សំណងរដ្ឋប្បវេណីដល់អាជីវករលក់ត្រី ឈ្មោះ អាង ប៉ាង ចំនួន១លានរៀល តែ អាជីវករមិនទទួលយកសំណងនេះទេ ទោះបីគាត់ក្រដល់ថ្នាក់ណាក៏ដោយ គឺសុំ ឲ្យលោកអភិបាលបញ្ឈប់ការងាររបស់ ឈ្មោះវ៉ា និងម្នាក់ទៀតឈ្មោះផន សេង ហាក់ ដែលតែងតែប្រើឃោឃៅមកលើ អាជីវករ ។ នៅពេលបញ្ចប់ការដោះស្រាយ អាជីវករ និងសណ្តាប់ធ្នាប់ក្រុងបានចេញ ពីសាលប្រជុំ ។ ពេលនោះឈ្មោះ តារា បានស្រាតខោចេញលីអូរួចទះកំប៉េះគូថ ដាក់អាជីវករ បណ្តាលឲ្យផ្ទូកំហឹងជាថ្មី ។ តែត្រូវលោក ជា ណារ៉ុន ហៅក្រុមសណ្តាប់ ធ្នាប់ទាំងនោះចូលក្នុងបន្ទប់ ណែនាំហើយ ឲ្យអាជីវករត្រឡប់ទៅផ្ទះវិញ រង់ចាំដំណោះ ស្រាយ និងការសម្រេចចិត្តនៅពេលលោក អភិបាលក្រុងប្រជុំផ្ទៃក្នុងជាមួយគណៈកម្មការ ៕

img-20161031-wa0001 img-20161031-wa0002 img-20161031-wa0005 img-20161031-wa0003 img-20161031-wa0004

...

ដោយ៖ ហេង នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print