ភ្នំពេញ៖ តារាទឹកភ្នែក នី មុនី្ននាថ នៅ តែមានទីផ្សារថតខ្សែភាពយន្តកាន់តែច្រើន ដែលស្ទើរតែរកពេលសម្រាកគ្មាន។ ដោយ សារការងារទាំងនេះបានធ្វើឲ្យនាងបន្តពន្យារ ពេលរៀបការនិងចេញទៅរស់នៅសហរដ្ឋ អាមេរិកជាមួយគូដណ្តឹង។
កាលពីពេលកន្លងទៅមានការលើក ឡើងថា ចំណងស្នេហារបស់តួឯកស្រី កញ្ញា នី មុន្នីនាថ និងលោក អ៊ុង សូឡាំង អាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក បានឈានដល់ផ្លូវទាល់។ ផ្ទុយពីការ លើកឡើងនេះ តារាសម្តែងរូបនេះលើក ឡើងថា ស្នេហារវាងកញ្ញានឹងគូដណ្ដឹង គឺមិនជាប់គាំងឬប្រេះស្រាំនោះទេ គឺកាន់ តែល្អលើសដើមទៀតផង។ នី មុន្នីនាថ និយាយថា អ្នកធ្លាប់ពោលថារវាងកញ្ញានឹង គូដណ្ដឹងទំនងជាបានផ្ដាច់ពាក្យ ឬណាយ ចិត្តចេញពីគ្នា គឺសុទ្ធតែគ្មានមូលដ្ឋាន ទាំងអស់។ នាងថាគូស្នេហ៍របស់នាងបានសុំរៀបមង្គលការនៅអំឡុងឆ្នាំក្រោយ នេះផង ទើបកញ្ញារំពឹងថា ទំនងជាមិន អាចគេចផុតពីពិធីមង្គលការបានទេ។
ទោះជាយ៉ាងណាតារាស្រីរូបនេះលើក ឡើងថា គូដណ្តឹងរបស់នាងនៅតែទទូច ចង់រៀបការឆាប់ៗគ្រាដែលនាងចង់ពន្យារ ពេលព្រោះ តែមិនទាន់បញ្ចប់កុងត្រាថតខ្សែ ភាពយន្តជាបន្តបន្ទាប់។ នាងថាសម្រាប់ ឆ្នាំ២០១៦ នេះនាងទទួលបានការថតខ្សែ ភាពយន្តច្រើនទាំងខ្សែភាពយន្តភាគ និងខ្សែភាពយន្តខ្នាតធំ ខណៈដែលអ្នក ផលិតកម្មវិធីនៅក្រៅស្រុកក៏ស្នើឲ្យនាង ចេញទៅច្រៀងរាំនៅតាមបណ្តោយប្រទេស ដែលមានប្រជាជនខ្មែររស់នៅផងដែរ។ នាងបញ្ជាក់ថាក្នុងឆ្នាំ២០១៦នេះការងារ បានរត់ចូលច្រើនដោយរឿងមួយទើបនឹង បញ្ចប់នៅប៉ុស្ដិ៍លេខ៥ក៏មានរឿងថ្មីចាក់ ផ្សាយនៅ CTN ខណៈដែលរឿងថតរួចមិន ទាន់ផ្សាយក៏មានច្រើនទៀត។
ជាក់ស្ដែង នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ ខ្សែរឿង «បណ្ដឹងស្រីទាំង៥» ដែលកញ្ញាថតចប់នឹងត្រូវដាក់បញ្ចាំងស្របគ្នានឹងរឿង «នាង នាថបាត់ដំបង» ដែលជារឿងភាគរបស់ ផលិករថៃនៅប៉ុស្ដិ៍លេខ៥ នឹងចេញថត ផ្លូវការចាប់ពីថ្ងៃទី២២ ខែវិច្ឆិកាដូចគ្នា។ កញ្ញាចាត់ទុកថា នោះជាខ្សែរឿងធំ ដោយ សារតែរឿង «បណ្ដឹងស្រីទាំង៥» និងរឿង «នាងនាថបាត់ដំបង» គឺជារឿងត្រូវបាន ចំណាយទុនច្រើន ហើយជារឿងដែលមាន កម្រិតស្ដង់ដារធ្វើឲ្យកញ្ញាមានទំនុកចិត្ត។ នាងលើកឡើងថាមុន និងក្រោយគង់តែ ចូលរោងការទេ ប៉ុន្តែនាងនៅតែមិនទាន់ ដាច់អាល័យខ្លាំង បើទោះបីជាអនាគត ស្វាមីនាងបើកសិទ្ធិឱ្យប្រឡូកសិល្បៈធម្មតា ក្រោយពេលរៀបការរួចក្តី។ តារាស្រីរូប នេះចង់ប្រើប្រាស់ជីវិតដូចតារាសម្តែងរួម ជំនាន់អ្នកនាង សារ៉ាយ សក្កណា និងវ៉េត រតនា ជាដើម គឺពួកគេមានឱកាសប្រឡូក សិល្បៈពេលទំនេរ និងទុកពេលវេលាច្រើន មើលការខុសត្រូវការងារផ្ទះ។
នី មុនី្ននាថ បានលើកឡើងថា គូស្នេហ៍ នាងមានចិត្តទូលាយនិងបានបន្តទំនាក់ ទំនងកាន់តែមានទំនុកចិត្តនៅតាមបណ្ដាញ សង្គមជារៀងរាលថ្ងៃ។ ទោះជាយ៉ាងណា នាងក៏មិនពន្យារពេលយូរនោះទេដើម្បីចូល រោងការព្រោះតែមិនចង់ចំណាយមាត់ញាតិ នោះ ប៉ុន្តែនាងនៅតែមិនទាន់កំណត់ពេល ជាក់លាក់នៅឡើយ ប៉ុន្តែមិនលើសពីក្នុង អំឡុងឆ្នាំ២០១៧នោះទេ៕
ដោយ៖ វឌ្ឍនា