កីឡាករ Antonio Valencia របស់ក្លិប បិសាចក្រហម Manchester United ប្តេជ្ញាចិត្តថានឹងលេងឲ្យកាន់តែខ្លាំងជាងមុន បន្ទាប់ពីវះកាត់រួច ។
ខ្សែការពារវ័យ៣១ឆ្នាំនេះត្រូវទទួលការវះកាត់ក្រោយរងរបួសបាក់ដៃក្នុងការប្រកួត League Cup យកឈ្នះ Manchester City កាលពីថ្ងៃពុធ ។
ក្លិប Manchester United មិនបាន បញ្ជាក់ថាAntonio Valencia ត្រូវការពេលវេលាប៉ុន្មានដើម្បីសម្រាកឲ្យជាសះស្បើយនោះទេ។ ប៉ុន្តែ Valencia បានបញ្ជាក់ ដោយខ្លួនឯងផ្ទាល់ថានឹងវិលត្រលប់មកលេងបាល់ទាត់វិញពេល ចាប់ផ្តើមសះស្បើយភ្លាម៕
...
ដោយ៖ ដេវីត